ចិន​មាន​អ្នក​ឆ្លង​វីរុស​ថ្មី​ចំនួន​៦៣​នាក់ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ឆ្លង​វីរុស​នេះ​ខេត្ត​ហ៊ូ​ប៉ី​

143
ចែករម្លែក

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​របស់​ប្រទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​ខែ​មេសា​នេះ​បាន​រាយការណ៍​អំពី​ការ​ឆ្លងកូវី​ដ​១៩ ចំនួន​៦៣​ករណី​បន្ថែម ដែល​ក្នុងនោះ​មាន​ចំនួន​៦១ ករណី​ជា​ករណី​ឆ្លង​​នាំចូល​ដោយសារ​ចំនួន​មនុស្ស​ច្រើន​ទើប​មកដល់​ប្រទេស​ចិន​កាល​ពី​ថ្មីៗ​និង មាន​ករណី​ឆ្លង​នាំចូល​ចំនួន​២​ករណី​ពី​ខេត្ត​ក្វាង​ទុង ភាគខាងត្បូង​នៃ​ប្រទេស​នេះ​។​

​មិន​មាន​ករណី​ឆ្លង​ថ្មី​ណាមួយ​ត្រូវបាន​រាយការណ៍​នៅ​ខេត្ត​ហ៊ូ​ប៉ី​ដែលជា​ខេត្ត​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ​កាលពី​ដំបូង​។ ទោះ​យ៉ាងនេះក្តី មាន​អ្នកស្លាប់​ថ្មី​២ នាក់​ត្រូវបាន​​គេ​រាយការណ៍​នៅ​ខេត្ត​ហ៊ូ​ប៉ី​។​

​ទីក្រុង​វូ​ហាន ដែល​ស្ថិត​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ជា​ទី​ដែល​វីរុស​នេះ​បាន​ផ្ទុះ​ឡើង​ជា​លើក​ដំបូង​គេ​នោះ​បានបញ្ចប់​ការបិទ​រយៈពេល​៧៦​ថ្ងៃ​របស់ខ្លួន កាលពី​ថ្ងៃ​ពុធ​។ រថភ្លើង​ច្រើន​ខ្សែ​ដែល​ភា្ល​ប់​ទៅនឹង​​អាកាសយានដ្ឋាន និង​រថយន្ត​ក្រុង​បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅពេលដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ចាកចេញ​ពី​ទីក្រុង​នេះ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​និង​ទៅ​ធ្វើ​ការងារ​របស់​ពួក​​គេ នៅ​កន្លែង​ផ្សេងទៀត​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​ចិន​នេះ ក៏​បាន​រាយការណ៍​ផងដែរ​អំពី​ករណី​ឆ្លង​ថ្មី​ចំនួន​៥៦ ដែល​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩ ប៉ុន្តែ​មិន​បាន​បង្ហាញ​រោគសញ្ញា​អ្វី​ឡើយ​។ ជា​សរុប​មនុស្ស ៧៧.៣៧០ នាក់​នៅ​ប្រទេស​ចិន​បាន​ជាសះស្បើយ​ពី​ជំងឺ​នេះ​ហើយ​មនុស្ស​ចំនួន ៣.៣៣៥ នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជាជន​ចិន​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ក្រុង​វូ​ហាន នៅពេល​ជីវិត​វិល​មករក​ភាពប្រក្រតី​វិញ​