ចិន​រាយការណ៍​ករណី​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤៨​ករណី ដែល​ឆ្លង​នាំចូល​ទាំងអស់​

113
ចែករម្លែក

​ប្រទេស​ចិនដីគោក​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ខែ​មីនា​បាន​រាយការណ៍​អំពី​ការកើនឡើង​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវី​ដ​១៩ ដែល​បញ្ច្រាស​ចំនួន​ថយ​ចុះ​រយៈពេល​៤ ថ្ងៃ​ដោយសារ​ការឆ្លង​វីរុស​កើនឡើង​ទាក់ទង​​នឹង​ពួក​អ្នកដំណើរ​ដែល​ធ្វើដំណើរ​មកពី​បរទេស​។​

​គណៈកម្មការ​សុខភាព​ជាតិ​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ប្រទេស​ចិនដីគោក​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤៨ ករណី​កាលពី​ថ្ងៃ​ចន្ទ ដោយ​កើនឡើង​ពី​ការឆ្លង​ថ្មី​ចំនួន ៣១​ករណី​ កាល​ពី​មួយ​ថ្ងៃមុន​នេះ​។​

​ករណី​ឆ្លង​ទាំង​៤៨​ករណីនេះ គឺជា​អ្នក​ដំណើរ​មក​ពី​ក្រៅប្រទេស ដែល​នាំ​ឱ្យ​ចំនួន​ករណី​ឆ្លង​នាំ​ចូល​ក្នុង​ប្រទេស​ចិន កើន​ដល់​៧៧១ គិត​ត្រឹម​ថ្ងៃ​ចន្ទ​។​

​គណៈកម្មាធិការ​សុខភាព​ជាតិ​នេះ​បាន​និយាយថា មិន​មាន​ករណី​ឆ្លង​ថ្មី​នៅក្នុង​ស្រុក​ទេ​កាលពី​ថ្ងៃ​ចន្ទ​។​

​ប្រទេស​ចិន​បាន​កាត់បន្ថយ​ជើងហោះហើរ​អន្តរជាតិ​យ៉ាង​ច្រើន​ចាប់​ពី​ថ្ងៃអាទិត្យ​សម្រាប់​រយៈពេល​មិន​កំណត់ បន្ទាប់​ពី​ខ្លួន​បានចាប់ផ្តើម​បដិសេធ​ការចូល​សម្រាប់​ជនបរទេស​ស្ទើរតែ​ទាំងអស់​​កាល​ពី​មួយ​ថ្ងៃមុន​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នកដំណើរ​ពាក់​ម៉ាស់​ដើរចេញ​ពី​ស្ថានីយ​រថភ្លើង​ក្រោម​ដី​មួយ នៅ​ទីក្រុង​ប៉េកាំង