ចិន​លក់​ម៉ាស់​ជិត​៤​ពាន់​លាន​ទៅ​បរទេស​

121
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​០៥​ខែ​មេសា ថា​ប្រទេស​ចិន​បាន​លក់​ម៉ាស់​ជិត​៤ ពាន់​លាន​ម៉ាស​ទៅឱ្យ​បណ្តា​ប្រទេស​បរទេស​ចាប់តាំងពី​ខែ​មីនា ខណៈ​ដែល​ពួកគេ​បាន​ព្យាយាម​បញ្ឈប់​​ការភ័យព្រួយ​ខ្លាំង​ឡើង​អំពី​គុណភាព​នៃ​ទំនិញ​វេជ្ជសាស្ត្រ​ដែល​ត្រូវ​នាំ​ចេញ​។​

​ទោះបីជា​មាន​ករណី​ឆ្លង​វីរុស​នៅ​ចិន​កំពុង​ធ្លាក់​ចុះ​ក៏​ដោយ​ក៏​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​លើកទឹកចិត្ត​ដល់​រោងចក្រ​នានា​ឱ្យ​បង្កើន​ការផលិត​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ខណៈ​ដែល​ជំងឺឆ្លង​រាតត្បាត​​នេះ បាន​សម្លាប់​មនុស្ស​ជិត​៧០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក និង​ផ្នែក​ខ្លះ​នៃ​ពិភពលោក​ប្រឈម​នឹង​កង្វះខាត​ឧបករណ៍​ការពារ​ប្រឆាំង​ការឆ្លង​វីរុស​នេះ​។​

​មន្ត្រី​គយ លោកស្រី ជីន ហាយ បាន​និយាយថា ប្រទេស​ចិន​បាន​នាំ​ចេញ​ម៉ាស់​ចំនួន ៣,៨៦ ពាន់​លាន​ម៉ាស់ អាវ​ពេទ្យ​ចំនួន​៣៧,៥​លាន​សម្រាប់ ឧបករណ៍​ជំនួយ​ដកដង្ហើម​ចំនួន ១៦.០០០​គ្រឿង​និង​​ឧបករណ៍​ធ្វើតេស្តិ៍​កូវី​ដ​ចំនួន ២,៨៤ លាន​គ្រឿង ចាប់តាំងពី​ថ្ងៃទី​០១ ខែ​មីនា​មក ដោយ​ដោយ​មាន​ការបញ្ជាទិញ​ពី​ជាង​៥០​ប្រទេស​។​

​លោកស្រី​បាន​បន្ថែមថា​ការនាំ​ចេញ​គ្រឿង​ផ្គត់ផ្គង់​ផ្នែក​វេជ្ជសាស្ត្រ​របស់​ប្រទេស​នេះ​មាន​តម្លៃ ១០,២ ពាន់​លាន​យន់ (១,៤​ពាន់​លាន​ដុល្លារ​) ៕​ប្រែ​សម្រួល​៖​សុខា​/sn

ម៉ាស់​ផលិត​នៅ​រោងចក្រ​មួយ​នៅ​ប្រទេស​ចិន​