ចុះឆែកឆេរផ្ទះជួលមួយកន្លែងក្នុងសង្កាត់ជ្រាវ រកឃើញម៉ូតូ៥គ្រឿង ជនសង្ស័យជាម្ចាស់ផ្ទះរត់គេចខ្លួនបាត់

104
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នៅវេលាម៉ោង១0និង00នាទី ថ្ងៃទី២0 ខែមីនា ឆ្នាំ២0២0 នេះ កម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ បានចុះស្រាវជ្រាវនៅផ្ទះជួលដាច់មួយកន្លែង ស្ថិតនៅចំណុចក្រុមទី៧ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប សមត្ថកិច្ចយើងបានធ្វើការឆែកឆេរឃើញម៉ូតូចំនួន៥គ្រឿង។ចំណែកជនសង្ស័យជាម្ចាស់ផ្ទះបានរត់គេចខ្លួនបាត់ មុនកម្លាំងនគរបាលទៅដល់។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បាននិយាយថា តាមការស្រាវជ្រាវ ផ្ទះជួលមួយកន្លែងក្នុងសង្កាត់ជ្រាវយើងបានរកឃើញម៉ូតូ៥គ្រឿង ក្នុងនោះ៤គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម និងមួយគ្រឿងទៀតម៉ាកស្គុបពី។

លោកបានបន្តថា ម៉ូតូទាំង៥គ្រឿងនោះរួមមានទី១ ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅសេតស៊េរីឆ្នាំ ២0១៧ ពាក់ស្លាកលេខ កណ្ដាល ១W ៥៩៤៥ លេខម៉ាស៊ីននិងលេខតួ ៩៧៧៦ ២៣៤ ម៉ូតូនេះទុកនៅខាងក្រៅផ្ទះមុខផ្ទះក្នុងរបង។ ទី២ ម៉ូតូម៉ាកស្កុបពីពណ៌ស គ្មានផ្លាកលេខស៊េរីឆ្នាំ ២០១៨ ដែលមានលេខម៉ាស៊ីននិងលេខតួ ០១២៥៧ ទុកនៅក្នុងផ្ទះកន្លែងទទួលភ្ញៀវ។ ទី៣ ម៉ូតូម៉ាកហុងដាdream ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ គ្មានស្លាក លេខម៉ាស៊ីននិងលេខតួ ៥៤៤៥៨០១។ ទី៤ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០១៥ ពាក់ស្លាក លេខ កំពង់ចាម ១G ១៤៩០ មានលេខម៉ាស៊ីននិងលេខតួ ចៅ ៩៣៦៥ ៨៦៥។និងទី៥ ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរី ២០១២ មានស្លាកលេខ សៀមរាប ១K ៩៩៨៨ លេខម៉ាស៊ីននិងលេខតួ ប៉ែត ៨៧៥៤ ៥៨៥ ម៉ូតូនេះទុកនៅក្នុងបន្ទប់ក្នុងផ្ទះ។

លោកបានបន្តទៀតថា ចំណែកជនសង្ស័យជាម្ចាស់ផ្ទះមានឈ្មោះ អួង វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ បានរត់គេចខ្លួនបាត់។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕/B