ចុះទៅ​ផ្អាក​ការសាងសង់​សំណង់​របង​រឹង​រំលោភ​ដី​ចំណីផ្លូវ​និង​ដី​ចំណី​ប្រឡាយ​ពោងពាយ​

604
ចែករម្លែក
  • 14
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖ ក្រោយពី​ទទួលបាន​បទបញ្ជា​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឫស្សីកែវ តំណាង​លោក ជា ពិសី អភិបាលខណ្ឌ បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ចុះទៅ​ផ្អាក​ការសាងសង់​សំណង់​របង​រឹង រំលោភ​ចូល​ដី​ចំណីផ្លូវ និង​ចូល​ដី​ចំណី​ប្រឡាយ​ពោងពាយ​ជា​បន្តបន្ទាប់ ។​

​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​ចំនួន​២​ទីតាំង​ផ្សេងគ្នា ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍​ខណ្ឌឫស្សីកែវ នៅលើ​ផ្លូវ​លេខ​១៧០៣ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ពាក់ព័ន្ធ​កន្ទុយ​ដី​របស់លោក ឌឿ​ន សុវណ្ណ មន្ត្រីនគរបាល​ជាន់ខ្ពស់​ម្នា​ក់នៅ​ក្រសួងមហាផ្ទៃ​។​

មួយ​ទីតាំង​ទៀត​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​បុរី​អង្គរ​ភ្នំពេញ ជាប់​ប្រឡាយ​ពោងពាយ ក្នុងភូមិ​បឹងរាំង សង្កាត់​ទួល​សង្កែ​២ ពាក់ព័ន្ធ​ជាមួយ​លោក ឃុន ហាំង ថ្នាក់ដឹកនាំ​នៅ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងមកនេះ ។​

​ចំពោះ​ការដឹកនាំ​ដោយ​លោក ស៊ូ សោ​គន្ធ បាន​ដក​កម្លាំង​ចេញ​មកវិញ​មួយសន្ទុះ ក្រោយ​ធ្វើ​កំណត់ហេតុ រួចរាល់​ជា​ស្ថាពរ ។​ក្រោយ​ម្ចាស់​ទីតាំង​បានស្នើ​សុំ​ធ្វើ​របង តាម​ការកំណត់​បាញ់ «GPS» និង​មួយកន្លែង​ទៀត បាន​ឯកភាព​រុះរើ​របង​ព័ទ្ធ​ចូល​ដី​ចំណី ប្រឡាយ​ពោងពាយ​ចេញ​ដោយ​ខ្លួនឯង ពី​សំណាក់​មន្ត្រី​ជំនាញ​។​

​លោក ស៊ូ សោ​គន្ធ បាន​បញ្ជាក់ថា នៅក្នុង​កិច្ចសហការ​ពី​អាជ្ញាធរ​សង្កាត់​-​ភូមិ និង​ការិយាល័យ​ជំនាញ​ចំណុះ​រចនាសម្ព័ន្ធ​ខណ្ឌ​នានា ក្នុងការ​វាស់វែង​បាញ់ «GPS» ដើម្បី​កំណត់​ដី​ចំណីផ្លូវ ក្នុង​តំបន់​អភិវឌ្ឍន៍​ឫស្សីកែវ និង​ការវាស់វែង​កំណត់​ទំហំ​ដី​ចំណី​ប្រឡាយ​ពោងពាយ គឺ​បាន​អនុវត្តតាម​គម្រោង​រប​ស់​រដ្ឋបាល​ខណ្ឌឫស្សីកែវ និង​ការណែនាំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពី​សំណាក់​លោក ឃួ​ង ស្រេង ក្នុង​គោលបំណង​មិន​ឲ្យ​មានការ​បាត់បង់ ដោយ​រក្សា​ឲ្យ​បាន​នូវ​សភាព​ដើម​៕S/​