ចុះពិនិត្យជាក់ស្តែងលើការដាក់កំហិតនៃការធ្វើដំណើរស្របតាមខ្លឹមសារបញ្ជារបស់រដ្ឋាភិបាល

178
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ពេញមួយយប់ថ្ងៃទី៩ និង ១០ ខែមេសា ឆ្នាំ២០២០ បានដឹកនាំមន្រ្តីរាជការពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យជាក់ស្តែង លើការធ្វើដំណើរស្របតាមខ្លឹមសារបញ្ជារបស់រាជរដ្ឋាភិបាល។ ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ១៩។

លោក ជា ក្រូច មន្រ្តីអ្នកពាក្យរដ្ឋបាលខេត្តកំពង់ចាម និងជាប្រធានមន្ទីរព័ត៌មានខេត្តបាន៎្យកាសែតរស្មីកម្ពុជានៅព្រឹកថ្ងៃទី ១០ មេសាថា ក្នុងយប់ថ្ងៃទី ៩ និង ១០ ខែមេសា យប់មិញនេះលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តក្រោយពីប្រជុំផ្សព្វផ្សាយបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពី ការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ.១៩ និងដាក់ផែនការតាមគោលដៅរួចហើយ គឺបានធ្វើដំណើរជាបន្ទាន់ទៅកាន់ផ្លូវជាតិលេខ ៦ «A» និងផ្លូវជាតិ ៦ ព្រំប្រទល់រវាងខេត្តកំពង់ចាម និងខេត្តកណ្តាល។

លោកអ្នកនាំពាក្យបានឳ្យដឹងទៀតថា ទ្រនិចនាឡិកាចង្អុលម៉ោង ១២ ភ្លាម លោកអភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ.១៩ បានបញ្ជាឳ្យសមត្ថកិច្ចកំពុងឈរជើងប្រចាំការលើផ្លូវជាតិទាំងពីរខាងលើ គឺទាញបារ៉ាស់បិទការធ្វើចរាចរណ៍ទៅមក របស់ខេត្តកំពង់ចាម និងខេត្តកណ្តាល។ បន្ទាប់មកលោកអភិបាលខេត្តបានបន្តដំណើរដឹកនាំ មន្រ្តីត្រួតពិនិត្យព្រំដែនស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាមព្រំប្រទល់ខេត្តត្បូងឃ្មុំ។

លោកបានបន្តថា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ គឺលោក និងមន្រ្តីជំនាញកំពុងអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមចុះពិនិត្យជាក់ស្តែងលើបណ្តាញផ្លូវគមនាគមន៍ ស្រុកកងមាស ស្រុកស្រីសន្ធរ ហើយនឹងបន្តទៅកាន់គ្រប់ស្រុក របស់ខេត្តកំពង់ចាម៕/B