ចុះ​អនុស្សារណៈ​យោគយល់​រវាង សាកលវិទ្យាល័យ​របស់​កម្ពុជា និង​សាកលវិទ្យាល័យ​នៃព្រះរាជាណាចក្រ​ថៃ​

1039
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាកលវិទ្យាល័យ Surindra Rajabhat នៃ​ព្រះរាជាណាចក្រ​ថៃ កាលពី​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ក្នុង​បំណង​ផ្លាស់ប្តូរ​បុគ្គលិក​សិក្សា និង​ស្រាវជ្រាវ​ព័ត៌មាន​រវាង​សាកលវិទ្យាល័យ​ទាំងពីរ​។​

​លោក សៀន សុ​វណ្ណា សាកល​វិទ្យា​ស​ធិ​ការ នៃ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ បាន​ថ្លែងថា ការចុះ​អនុស្សារណៈ​យោគយល់​រវាង សាកលវិទ្យាល័យ​ទាំងពីរ ផ្តោតលើ​ខ្លឹមសារ​សំខាន់ៗ​ចំនួន​៥​ចំណុច​។ ទី​១.​ផ្លាស់ប្តូរ​បុគ្គលិក បុគ្គលិក​សិក្សា និង​អ្នកស្រាវជ្រាវ​រវាង​សាកលវិទ្យាល័យ​ទាំងពីរ​, ទី​២.​ផ្លាស់ប្តូរ​និស្សិត​សិក្សា​, ទី​៣.​ផ្លាស់ប្តូរ​ព័ត៌មាន​សិក្សា​(​កម្មវិធីសិក្សា​) ទី​៤.​រៀបចំ​កម្មវិធី​ស្រាវជ្រាវ និង​ការបោះពុម្ព​រួមគ្នា និង​ទី​៥.​កម្មវិធីសិក្សា​ផ្សេងៗ​។​

​លោក​បាន​បន្តទៀតថា ក្នុងនេះ​ផងដែរ ក៏មាន​ការពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​របស់​សាកលវិទ្យាល័យ​ទាំងពីរ ហើយ​ក៏បាន​ឯកភាពគ្នា​លើ​ពីរ​ចំណុច​គឺ ចំណុច​ទី​១.​ការបង្កើត​មជ្ឈមណ្ឌល​ភាសា​ថៃ​នៅ​សាកលវិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ​, ទី​២.​ដើម្បី​បើកឱកាស​ឲ្យ​និស្សិត និង​សិស្ស​បាន​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នៅ​សាកលវិទ្យាល័យ Surindra Rajabhat​ហើយ​និង​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​រួមគ្នា (Double Degree Programs)៕