ចូលព្រៃដើម្បីរកឃ្មុំទាស់សម្តីគ្នាជ្រុលដៃសម្លាប់

140
ចែករម្លែក

ដោយ:ភ្នំខៀវ/បាត់ដំបង ៖ បុរសពីរនាក់នាំគ្នាចូលព្រៃគោលបំណងដើររកឃ្មុំចៃដន្យទាស់សម្តីគ្នាទាញដំបងសំពងស្លាប់។

សមត្ថកិច្ចបានប្រាប់អោយដឹងថា ករណីឃាតកម្មនេះបានឡើងនៅអំឡុងពេលដែលជនដៃដល់ និងជនរងគ្រោះដើររុករកឃ្មុំនៅក្នុងភូមិសាស្ត្រចន្លោះ ពីបឹងអាកាប៉ាល់ហោះ និងបឹងអង្រ្កង ឋិតនៅក្នុងភូមិព្រែកឆ្ដោ ឃុំពាមឯក ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។ជនរងគ្រោះ និងជនសង្ស័យក្រោយពីដើរស្វែងរកឃ្មុំតាមកំប៉ូតព្រៃជាច្រើន ក៏សម្រាកហើយអង្គុយផឹកស្រាពីរនាក់ទុលមុខគ្នា ការផឹកស៊ីនេះរវាងអ្នកទាំង២បានជជែកគ្នាជាច្រើនរហូតគងសម្តីឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ចុងក្រោយជនដៃដល់បានទាញដំបងវាយសំពោងទៅលើជនរងគ្រោះផ្ទួនៗដល់សន្លប់រួចទាញទៅលាក់នៅក្នុងព្រៃរបោះក្បែរគកន្លែងកើតហេតុតែម្តង។

ជនសង្ស័យមានឈ្មោះ ស៊ឹប សុខា ភេទប្រុស អាយុ៤០ មុខរបរមិនពិតប្រាកដ ចំណែកជនរងគ្រោះមានឈ្មោះភិន ប៊ុនធឿន ហៅផាក់ឡូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្នងភូមិ ឃុំកន្លែងកើតហេតុជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ដែរថា ជនរងគ្រោះ និងជនសង្ស័យបានចាកចេញពីភូមិតាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ក្នុងគោលបំណងស្វែងរកឃ្មុំដើម្បីយកមកលក់ដូចរាល់ដង រហូតដល់ត្រឡប់មកវិញតែម្នាក់ឯង ពេលក្រុមគ្រួសារជនរងគ្រោះសួរនាំ ជនដៃដល់ឆ្លើយថាមិនទៅណាទេព្រោះវង្វែងគ្នានៅក្នុងព្រៃ ជាមួយគ្នាក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានទៅប្តឹងដល់សមត្ថកិច្ចមូលដ្ឋាន ហើយសមត្ថកិច្ចក៏ចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យបានតែម្តងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។

ចំពោះមុខកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធី៕/B