ចូ​សេ ម៉ូ​រី​ញ៉ូ មាន​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ក្លឹប Dortmund

239
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) រក្សា​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund ហើយ​តាម​ព័ត៌មាន​ថា លោក​បានចាប់ផ្តើម​រៀន​ភាសា​អាល្លឺម៉ង់ ដោយ​សង្ឃឹមថា នឹងមាន​ឱកាស​ដឹកនាំ​ក្លឹប​បាល់ទាត់​ដ៏​ធំ​នេះ​។​

លោក ម៉ូ​រី​ញ៉ូ អវត្តមាន​ពី​ការងារ​ដឹកនាំ​ក្លឹប​មួយរយៈ​មកហើយ ចាប់តាំងពី​ខែធ្នូ​ឆ្នាំមុន នៅពេល​លោក​ត្រូវបាន​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បណ្តេញចេញ​បន្ទាប់ពី​ដឹកនាំ​ក្រុម​នេះ​មិនបាន​ល្អ​។​បច្ចុប្បន្ន​អតីត​គ្រូបង្វឹក​ក្លឹប​ឆេ​ល​ស៊ី​រូបនេះ កំពុង​បំពេញការងារ​ជា​អ្នកវិភាគ​បាល់ទាត់​ជាមួយ​ទូរទស្សន៍ Sky Sports ប៉ុន្តែ​លោក​ចង់​វិលត្រឡប់​ទៅកាន់​អាជីព​ដឹកនាំ​វិញ ហើយ​លោក​កំពុង​តាមមើល​ក្លឹប Dortmund ។

​ក្រុម Dortmund លេង​មិនសូវ​ស៊ីសង្វាក់​គ្នា​ទេ​នៅ​យុទ្ធនាការ​រដូវ​កាល​នេះ ហើយ​នាយក​ក្លឹប​កំពុង​ស្វែងរក​គ្រូបង្វឹក​យូរអង្វែង​ម្នាក់​។ ឱកាស​ក្នុងការ​ប្រជែង​ជាមួយ​ក្រុម​ខ្លាំង Bayern Munich ក៏​ជា​កត្តា​ដែល​ទាក់ទាញ​ចិត្ត​លោក ម៉ូ​រី​ញ៉ូ ផងដែរ ប៉ុន្តែ​លោក​ត្រូវតែ​បង្ខំចិត្ត​បញ្ចុះ​ប្រាក់ខែ​ពី​២៤​លាន​ផោន​ក្នុង​មួយឆ្នាំ​ដែល​លោក​រកបាន​ពី​ក្លឹប​យូ​ណាយ​ធី​ត​នាពេល​កន្លងមក​។ បច្ចុប្បន្ន ក្រុម Dortmund នាំមុខគេ​នៅក្នុង​ពូ​ល​សម្រាប់​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដែលមាន​ក្រុម​ខ្លាំង​ពីរ​ទៀត​គឺ Barcelona និង Inter Milan៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)