ចេញពី​ធ្វើការ​ត្រូវ​រថយន្ត​CRV​បុក​ស្លាប់​នៅ​ខណ្ឌដង្កោ​

740
ចែករម្លែក

(​ភ្នំពេញ​)៖ បុរស​ម្នាក់​ចេញពី​ធ្វើការ​ជិះ​ម៉ូតូ​ត្រលប់​ទៅផ្ទះ​ត្រូវ​រថយន្ត CRV បុក​ស្លាប់​ភ្លាមៗ ផ្លោង​ចេញពី​ផ្លូវ​២០​ម៉ែត្រ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​២១​ខែឧសភា ឆ្នាំ​២០១៨​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់ ក្រាំង ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ចុះមក​ដល់​ក៏​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សារ​ទុក នៅ​កា​រិ​យ៉ា​ល័យ​ចរាចរ​ណ៏​ផ្លូវគោក​ក្រុង​រងចាំ​ម្ចាស់​រថយន្ត​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​សព​សមត្ថកិច្ច​ប្រគល់​ឲ្យ​ប្រពន្ធ​ដឹក​ទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រ​ពែ​ណី​៕ ​ដោយ​: ចាន់តូ​

ចេញពីធ្វើការត្រូវរថយន្តCRVបុកស្លាប់នៅខណ្ឌដង្កោដោយៈចាន់តូភ្នំពេញ៖ បុរសម្នាក់ចេញពីធ្វើការជិះម៉ូតូត្រលប់ទៅផ្ទះត្រូវរថយន្ត CRV បុកស្លាប់ភ្លាមៗ ផ្លោងចេញពីផ្លូវ២០ម៉ែត្រ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២១ខែឧសភា ឆ្នាំ២០១៨ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំង ពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកដល់ក៏វាស់វែងយករថយន្តនិងម៉ូតូទៅរក្សារទុក នៅការិយ៉ាល័យចរាចរណ៏ផ្លូវគោកក្រុងរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់។ ចំណែកសពសមត្ថកិច្ចប្រគល់ឲ្យប្រពន្ធដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពែណី៕

Posted by Rasmei Kampuchea Daily on Monday, May 21, 2018