ចៃកាតម្លើងម៉ូទ័រកាយសំរាមស្វ័យប្រវត្តិមុខចម្រឹងដែកនៅស្ថានីយ៍បូមទឹក៤កន្លែងតាមបណ្តោយដងទន្លេសាបត្រើយខាងលិច

57
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ដោយក្នុងខណៈនេះរដ្ឋបាលរាជធានីភ្នំពេញបានផ្ដោតការយកចិត្តទុកដាក់ទៅលើការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ដើម្បីរំដោះទឹកជំនន់ក្នុងរដូវវស្សានេះ។
ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញក្រោមការសហការជាមួយទីភ្នាក់ ងារសហប្រតិប័ត្តការអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅjaca បានតម្លើងម៉ូទ័រកាយសំរាមស្វ័យប្រវត្តិមុខចម្រឹងដែកនៅស្ថានីយ៍បូមទឹកចំនួន៤កន្លែងនៅតាមបណ្ដោយទន្លេសាបមុខព្រះគន្លុងនិងនៅមុខផ្សារចាស់នៅសាលមហោស្របចតុមុខស្ថិតក្នុងខណ្ឌដូនពេញ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងកាលពីព្រឹកថ្ងៃទី២២ឧសភានេះថា៖ ការតម្លើងម៉ូទ័រកាយសំរាមស្វ័យប្រវត្តិមុខចម្រឹងដែកនៅ ស្ថានីយ៍បូមទឹកចំនួន៤កន្លែងនេះ រួមមាននៅស្ថានីយ៍បូមទឹកផ្សារចាស់១ កន្លែង នៅស្ថានីយ៍បូមទឹកព្រះគន្លង់២កន្លែងនិងនៅស្ថានីយ៍បូមទឹកសាលមហោស្រប ចតុមុខចំនួន១កន្លែង ដែលការបំពាក់នូវម៉ាស៊ីនចាប់សំរាមទំនើបទាំង៤កន្លែងនេះគឺស្ថិតនៅក្នុងគម្រោងការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤របស់ទីភ្នាក់ងារ សហប្រតិប័ត្តការអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅjaca។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងការពារទឹកជំនន់និងកែលម្អរប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ របស់ទីភ្នាក់ងារសហប្រតិប័ត្តការអភិវឌ្ឍន៍អន្តរជាតិជប៉ុនហៅjaca មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។ ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោក៕/B