ចោទប្រកាន់​និង​កសាង​សំណុំរឿង​នាយ​អាវុធហត្ថ​២​នាក់​ករណី​ប្រើ​អំពើ​ហឹ​ង្សា​រលើ​ជនរងគ្រោះ​

176
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្រោយ​ការធ្វើ​អធិការកិច្ច​របស់​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​លើ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​រលើ​មេខ្លោង​បំផុស​ចលនា​រំលោភ​ដីធ្លី​ឈ្មោះ​ទុយ​ស្រស់​ជា​លទ្ធផល​បានសម្រេច​ចោទប្រកាន់​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ឃុំខ្លួន​នូវ​នាយ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​២​នាក់ ។​

យោងសេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ការធ្វើ​អធិការកិច្ច​របស់​គណៈ​កម្ម​ការ​ចំពោះ​កិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២០​អោយដឹងថា​៖​បន្ទាប់ពី​ទទួល​នូវ​ព័ត៌មាន​ភាពមិនប្រក្រតី​នៃ​ការអនុវត្តន៍​តួនាទី​ភារកិច្ច​បណ្តាលឱ្យ​ស្លាប់​ជនសង្ស័យ​ដោយ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​បទបញ្ជារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ​ហ៊ុនសែន ប្រមុខ​រាជរដ្ឋាភិបាល ។

កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់ ជា​លទ្ធផល​បាន​រកឃើញ​ការពិត​ដូចខាងក្រោម ៖ ១,​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ចំនួន​២​នាក់ បាន​ប្រើ​អំពើ​ហឹ​ង្សា​រ​ដោយ​វាយ​ជនសង្ស័យ​ពិតប្រាកដ​មែន ។​២,​វរសេនីយ៍ឯក ស ប៊ុន​សឿង អត្តលេខ​១៩៧៣៥២​មុខងារ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​និង​អនុសេនីយ៍ទោ ឆ​យ​រជ្ជ​នា​អត្តលេខ​១៩៧៣៩៩​មុខងារ​ជំនួយការ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ ។​

ការធ្វេសប្រហែស​ក្នុងការ​អនុវត្តន៍​តួនាទី​ភារកិច្ច​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ជាមួយ​ក្រុម​ក្មេង​ដែល​កំពុង​អប់រំ​បន្សាប​គ្រឿងញៀន​(​យុវជន​អប់រំ​បន្សាប​គ្រឿងញៀន​)​និង​បណ្តោយអោយ​ក្មេង​ទាំងនោះ​វាយ​ធ្វើបាប​ជនសង្ស័យ ។​

​ក្រោយ​ការបញ្ជូន​ខ្លួ​នៅ​កាន់​ពន្ធនាគារ​តាម​ដីការ​ឃុំខ្លួន​បណ្តោះអាសន្ន​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ជន​ត្រូវ​ចោទ​ឈ្មោះ​ទុយ​ស្រស់​បាន​ស្លាប់​។​៣,​ជា​វិធានការ​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​មន្ត្រីនគរបាល​យុត្តិធម៌​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​កង​រាជ​អ​វុ​ធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​កសាង​សំណុំរឿង​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ចំនួន​២​នាក់​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើ​មកបី​ធ្វើការ​ចោទប្រកាន់​តាមច្បាប់​៕S/

​ ​ ​រូបថត ៖ ប្រកាស​ព័ត៌មាន និង​រូបលោក​ស ប៊ុន​សឿង​