ចោរឆក់នៅក្រុងតាខ្មៅ បណ្តាលឲ្យស្រ្តីចិនម្នាក់របួស

113
ចែករម្លែក

ដោយ៖ឆាយានាថ/កណ្តាល៖ក្រោមការដឹកនាំបង្ក្រាបផ្ទាល់ពីសំណាក់លោកវរសេនីយ៍ទោ យីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ករណីឆក់ បានស្ងប់ស្ងាត់មួយរយៈ។ឥឡូវនេះហាក់កំពុងកក្រើកឡើងវិញ។

នៅព្រលប់ថ្ងៃទី២៨ ខែមីនា នេះ មានករណីឆក់កាបូបមួយបានកើតឡើង លើផ្លូវលេខ១១៥ស្ថិតនៅភូមិតាក្តុលខាងត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ បណ្តាលអោយស្ត្រីជនជាតិចិនរងរបួសធ្ងន់។ ចំណែកឯក្រុមជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះជាស្ត្រីជនជាតិចិន មិនទាន់ស្គាល់អត្តសញ្ញាណ ទេ ៕សរន