ចោរឆក់​ប៉ះ​នារីក្លាហាន​, ដេញ​បំ​បុក​ម៉ូតូ​ចោរ​រហូត​យកបាន​ទូរស័ព្ទ​មកវិញ

668
ចែករម្លែក
  • 930
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​នារី​ម្នាក់​បានសម្រេច តែ​នាង​បាន​ជិះ​ម៉ូតូ​ដេញ​បំ​បុក​ដួល​ទាំងសងខាង បណ្តាល​ឲ្យ​រង​បួស​បែក​មុខ​បែក​មាត់ រួច​យកបាន​ទូរស័ព្ទ​មកវិញ ចំណែក​ជនសង្ស័យ​រត់​គេចខ្លួនបាត់ បន្សល់ទុក​ម៉ូតូ​មួយគ្រឿង​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​យប់​រំលង​ឈានចូល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខក្រសួង​មហាផ្ទៃ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេរ​បាសាក់ ខណ្ឌចំការមន​។​

​ជនរងគ្រោះ​មានឈ្មោះ សុខ ខា ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​អ្នកចម្រៀង តាម​អក​កា​ដង់​។​

​តាម​សម្ដី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រូបនាង​បាន​ចេញពី​កម្មវិធី​មួយកន្លែង នៅ​ផ្សារ​ព្រែក​ឯង ហើយ​បាន​ត្រឡប់មកផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1K 0036 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សង់​បិ​ច​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS 2213 ជិះ​មកពី​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សិច​ផ្លើស រូបនាង​កំពុងតែ​និយាយបាន​ស​ម្រ​ច ខណៈនោះ​រូបគាត់​បាន​សាង​លេខ​ម៉ូតូ ហើយ​ជិះ​ដេញ​បំ​បុក​ម៉ូតូ​ជនសង្ស័យ​ឲ្យ​ដួល​ទាំងសងខាង បណ្តាល​ឲ្យ​នាងរង​បួស​បែក​មុខ​បែក​មាត់ បន្ទាប់មក​បាន​យក​ទូរស័ព្ទ​ពី​ជនសង្ស័យ​មកវិញ ចំណែក​ជនសង្ស័យ​ងើប​រត់គេចខ្លួន​បាត់ស្រមោល បន្សល់ទុក​ម៉ូតូ ដែល​ជិះ​ធ្វើ​សកម្មភាព​ឆក់​មួយគ្រឿង នៅនឹងកន្លែង​កើតហេតុ​។​

​ក្រោយ​ហេតុការណ៍​ជនរងគ្រោះ ត្រូវបាន​មិត្តភក្តិ​បញ្ជូន​តាម​រថយន្ត​មួយគ្រឿង យកទៅ​សង្គ្រោះ​ដោយ​ខ្លួនឯង​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ដល់ រួច​បាន​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​សង្កាត់​ទន្លេរ​បាសាក់ បណ្តោះអាសន្ន ទុក​ប្រគល់​ឲ្យ​ជនរងគ្រោះ​វិញ ចំណែក​ម៉ូតូ​ជនសង្ស័យ សមត្ថកិច្ច​ទុក​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕