ចៅក្រម​អាម៉េរិក​ ច្រានចោល​បណ្តឹង​របស់​តារា​សិច​ នាង​ដា​នី​ញែ​ល ​ប្រឆាំងនឹង​លោក​ត្រាំ​

591
ចែករម្លែក
  • 13
    Shares

​ឯកសារ​តុលាការ​បានបង្ហាញ​ឱ្យដឹងថា ចៅក្រម​សហព័ន្ធ​នៅ​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ទី​៧​មីនា ​បាន​ច្រានចោល​ពាក្យបណ្តឹង​ដែល​ដាក់​ប្តឹង​ដោយ​តារា​សិច ស្ត​មមី ដា​នី​ញែ​ល ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​បង់លុយ​បំបិទមាត់ ដែល​នាង​បានធ្វើ​ជាមួយ​ប្រធានាធិបតី​អាម៉េរិក ​ដូ​ណា​ល់ ត្រាំ​។​

​នាង​ដា​នី​ញែ​ល ដែលមាន​ឈ្មោះ​ពិត​ថា ស្តេ​ហ្វា​នី គ្លី​ហ្វ​ហ្វ​ត បានដាក់​ពាក្យបណ្តឹង​មួយ​កាលពី​ខែមីនា​ឆ្នាំ ២០១៨ ដើម្បី​ធ្វើ​មោ​ឃៈ​កិច្ចព្រមព្រៀង​ដែល​មិនអាច​លាតត្រដាង​បាន ដែល​រារាំង​នាង​ពី​ការពិភាក្សា​អំពី​ទំនាក់ទំនង​ផ្លូវភេទ​របស់​នាង​កាលពី​ឆ្នាំ ២០០៦ ជាមួយ​លោក​ត្រាំ​ នៅ​សប្តាហ៍​ចុងក្រោយ មុន​ការបោះឆ្នោត​ប្រធានាធិបតី​អាម៉េរិក​ឆ្នាំ ២០១៦​។​

​លោក​ត្រាំ​ បាន​បដិសេធថា​មិនមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​នាង​ដា​នី​ញែ​ល​នោះទេ​៕ ដោយ៖ កញ្ញាដាលីស/Ha

នាង​ដា​នី​ញែ​ល​កំពុងនិយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​តុលាការ​សហព័ន្ធ​ក្នុង​ក្រុង​ញូវយ៉ក ជាមួយ​មេធាវី​ម៉ៃ​ឃើ​ល អា​វ៉េ​ណាត​ទី​ ឈរ​ក្បែរ