ចៅក្រម អាជ្ញាកណ្ដាល និង​គណៈកម្មការ​រៀប​ចំ ការប្រកួត​សីដក់ ជំនា​ន់ទី​១ បញ្ចប់​ការបណ្ដុះបណ្ដាល​

702
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: នេះ​ជា​លើកដំបូង​ហើយ ដែល​សហព័ន្ធ​កីឡា​សីដក់ និង ឈិន​ឡូ​ន​កម្ពុជា បានរៀបចំ​បណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាល និង គណៈកម្មការ រៀបចំ​ការប្រកួត ថ្នាក់ជាតិ ។​

​វគ្គ​នេះ បានចាប់ផ្ដើម ពីថ្ងៃ​ទី​២៤ ដល់ ២៧ ធ្នូ ដោយ​ចំណាយ​ថវិកា របស់​ក្រសួង​អប់រំ យុវជន និង កីឡា ។ វគ្គ​នេះ មាន​សិក្ខាកាម ចូលរួម​ចំនួន ២៦​រូប ដែល​មកពី​សហព័ន្ធ​កីឡា​សីដក់ និង ឈិន​ឡូ​ន​កម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អង្គការ​មិត្តសម្លាញ់ នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​មន្ទីរអប់រំ យុវជន និង កីឡា​រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ក្លិប​សីដក់​ដេ​អិន នាយកដ្ឋាន​អប់រំ​កាយ កីឡា សិស្ស និស្សិត ក្លិប​សីដក់​បាន​លុង ទន្លេបាសាក់ គ្រូបង្វឹក​ថ្នាល​សហព័ន្ធ​សីដក់ និង​កីឡា​ជម្រើសជាតិ​សីដក់ ។​

​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​

​វគ្គ​នេះ មាន​គ្រូឧទ្ទេស ចំនួន ៤ រូប គឺ​លោក​មាស សារិន ដែលជា​ប្រធាន​សហព័ន្ធ ធ្វើ​បទ​បង្ហាញ ពី​ការបង្កើត​អង្គការ​កីឡា ។ លោក​ឯម ហៀ​ង ដែលជា​អនុប្រធាន សហព័ន្ធ ធ្វើ​បទ​បង្ហាញ​ពី​ការរៀបចំ ព្រឹត្តិការណ៍​កីឡា និង អំពី​ការរៀបចំ​រូបមន្ត​ប្រកួត លោក​ទុយ ប៊ុន​ហឿន​មន្ត្រី​នាយកដ្ឋាន​អប់រំ​កាយ និង កីឡា​ធ្វើ​បទ​បង្ហាញ​ពីបទ​បញ្ជា​នៃ​ល្បែង​កីឡា​សីដក់ និង​លោក​ជាតិ ខេមរា ដែលជា​គ្រូ​សីដក់ ជម្រើសជាតិ ឧទ្ទេសនាម​ពី​តួនាទី និង ភារកិច្ច​អាជ្ញាកណ្ដាល និង​ចៅក្រម ។​

​លោក ឯម ហៀ​ង បាន​អះអាងថា វគ្គ​នេះ មាន​សិក្ខាកាម ចំនួន ៣០ ភាគរយ បានទទួល​និទ្ទេស​ល្អ ៥៥ ភាគរយ បានទទួល​និទ្ទេស​មធ្យម និង ១៥ ភាគរយ បានទទួល​និទ្ទេស ក្រោម​មធ្យម ។​

​លោក ព្រំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​ប្រធាន​សហព័ន្ធ មាស សារិន និង​លោក​អនុប្រធាននាយកដ្ឋាន​អប់រំ​កាយ និង​កីឡា បឹង គឹម​តោ បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​បិទ​វគ្គ និង​ប្រគល់​វិញ្ញាបនបត្រ ដល់​សិក្ខាកាម ៕v

​ប្រគល់​វិញ្ញាបនបត្រ​ដល់​សិក្ខាកាម​