ចំនួន​មនុស្ស​ស្លាប់​ដោយ​ព្យុះ​នៅ​ឥណ្ឌា​និង​បង់​ក្លា​ដែស​កើន​ដល់​៩៥​នាក់​

81
ចែករម្លែក

​ឥណ្ឌា​និង​បង់​ក្លា​ដែស​បាន​ចាប់ផ្តើមការ​សម្អាតដ៏​ធំ​មួយ​ចាប់តាំងពី​ថ្ងៃ​២១​ឧសភា​មក ក្រោយ​ពី​រង​ការវាយប្រហារ​ពី​ព្យុះ​ខ្លាំង​បំផុត​មួយ​ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដោយ​បាន​ស្លាប់​មនុស្ស​យ៉ាងហោចណាស់​៩៥​នាក់​នៅ​ប្រទេស​ទាំង​ពីរ និង​បង្ក​ការខូចខាត​ទូទៅ​។​

​ព្យុះ​ឈ្មោះ អាំ​ផាន បាន​វាយ​បំផ្លាញ​ផ្ទះ​អោយ​ដួល​រាប រំលំ​ដើ​ឈើ បំប៉ើង​ដំបូល​ផ្ទះ​និង​រំលំ​បង្គោល​ភ្លើង​នៅ​ពេល​ទឹកភ្លៀង​ដែល​វា​នាំ​មក​បាន​បង្ក​ការ​ជន់​លិច​បណ្តា​ភូមិ​តាម​ឆ្នេរ​និង​បំផ្លាញ​កសិដ្ឋាន​ចិញ្ចឹម​​បង្គារ​ដែល​សំខាន់​សំរាប់​សេដ្ឋកិច្ច​មូលដ្ឋាន​។​

​ការិយាល័យ​អង្គការ​សហប្រជាជាតិ​នៅ​បង់​ក្លា​ដែស​ប៉ាន់ប្រមាណ​ថា មនុស្ស​១០​លាន​នាក់​រង​ផលប៉ះពាល់ និង​៥​សែន​នាក់​អាច​បាត់បង់​ផ្ទះសម្បែង​របស់គេ តែ​ចំនួន​ស្លាប់​ពេល​នេះ​ទាប​ជាង​ការស្លាប់​ខ្ទង់​​ពាន់​នាក់​ដោយសារ​ព្យុះ​មុនៗ នេះ​ក៏​ដោយសារ​តែ​ការព្យាករណ៍​អាកាសធាតុ​និង​បង្ការ​គ្រោះមហន្តរាយ​បានល្អ​ជាង​មុន​។​

​គ្រោះ​ធម្មជាតិ​នេះ បង្ក​ការព្រួយបារម្ភ​អំពី​ការឆ្លង​វីរុស​កូរ៉ូណា​កាន់តែច្រើន ដោយសារតែ​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ជំរំ​ប្រមូលផ្តុំ​៕​ប្រែ​សម្រួល​៖​វាសនា​

​ស្ថានភាព​ក្រោយ​ព្យុះ​វាយប្រហារ​នៅ​ឥណ្ឌា​និង​បង់​ក្លា​ដែស​