ចំ​ពេល​ប្រទេស​ជួប​វិបត្តិ​សុខភាព ត្រាំ​និង​គូប្រជែង​នយោបាយ​ទូរស័ព្ទ​រកគ្នា​

135
ចែករម្លែក

​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​តំណែង​ប្រធានាធិបតី​មកពី​គណបក្ស ប្រជាធិបតេយ្យ លោកចូ បៃ​ដិន កាលពី​ថ្ងៃ​ចន្ទ​ទី​០៦​មេសា បាន​ទូរស័ព្ទ​រកគ្នា និង​និយាយ​អំពី​ការផ្ទុះ​ជំងឺឆ្លង​ក្រោយពី​​អតីត​អនុ​ប្រធានាធិបតី​រូបនេះ​សុំ​ចែករំលែក​គំនិត​របស់​លោក​ជាមួយ​សេត​វិមាន អំពី​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩​។​

​ក្នុង​ការសន្ទនា​អស់​ពេល​១៥​នាទី ភាគី​ទាំង​២​បាន​ផ្តល់​គំនិត​វិជ្ជមាន ដោយ​លោក​ត្រាំ​ហៅ​វា​ថា​«​ពិតជា​ល្អ​» ហើយ​អនុប្រធាន​យុទ្ធនាការ​របស់​លោកបៃ​ដិន បាន​ពណ៌នា​វា​ថា​«​ការនិយាយ​ទូរស័ព្ទ​ដ៏​ល្អ​»​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា​« គាត់​បាន​ផ្តល់​គោល​គំនិត​របស់​គាត់ និង​ខ្ញុំ​យល់​ថា​ពួក​យើង​ពិតជា​បាន​ធ្វើ​ការសន្ទនា​ដ៏​រាក់ទាក់​ណាស់​។​វា​ពិតជា​ល្អ​ណាស់​»​។​

​លោកបៃ​ដិន កាលពី​ចុង​ខែ​មករា បាន​និយាយថា លោក​ត្រាំ​អាចជា​មនុស្ស​អន់​បំផុត​នៅក្នុង​ការដឹកនាំ​ប្រទេស​ឆ្លងកាត់​វិបត្តិ​សុខភាព​សកល​មួយ និង​បាន​រិះគន់​គោលនយោបាយ​មើលឃើញ​មិន​ឆ្ងាយ​​របស់​ត្រាំ រួម​មាន​ការ​កាត់ចោល​មូលនិធិ​សម្រាប់​កម្មវិធី​សុខភាព​និង​ការសិក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​។​

​លោក​បាន​ទទូច​ឲ្យ​ត្រាំ​ប្រើ​ច្បាប់​ផលិតកម្ម​ការពារជាតិ ដើម្បី​ឲ្យបណ្តា​ក្រុមហ៊ុន​អាម៉េរិក​ផលិត​ឧបរណ៍​ជំនួយ​ដកដង្ហើ​ម និង​គ្រឿង​បរិក្ខារ​ការពារ​សុខភាព​មនុស្ស​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ប្រធានាធិបតី​ត្រាំ និង​អតីត​អនុ​ប្រធានាធិបតី បៃ​ដិន បាន​ពិភាក្សា​គ្នា​ដ៏​ល្អ​អំពី​វិបត្តិ​សុខភាព​របស់​ប្រទេស​