ច​ន សុទី​ម៉ា លេងខ្លួន​ប្លែក​ភ្នែក​ទៀតហើយ​ចូល​ខែ​ថ្មី​ភ្លាម​

161
ចែករម្លែក

​ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូត​កញ្ញា ច​ន សុទី​ម៉ា សម្រាប់​ដើមឆ្នាំ​២០២០​នេះ​មិនឱ្យ​ស្ងាត់​ឡើយ​ដោយ បញ្ចេញ​សកម្មភាព​ប្លែកៗ​លេងខ្លួន​ថតរូប​បែប​សហ​សម័យ​ធ្វើ​មហាជន​ចាប់អារម្មណ៍​ពេញ​លើ បណ្តាញ​សង្គម​។

​បើទោះបីជា​ស្ថានការណ៍​វិបត្តិ​ជម្ងឺ​រា​ត​ត្បា​យ​កូ​វីដ​១៩​មិនទាន់​ស្ងាត់​ដែល​ប៉ះពាល់​វិស័យ​សិល្បៈ​និង កម្សាន្ត​ជាច្រើន​ក៏ដោយ​ក៏ តារា​បង្ហាញ​ម៉ូត ច​ន សុទី​ម៉ា​មិន​ស​ង្ងំ​ខ្លួន​បានបង្ហាញ​ក្នុង​ថត​ប្លែក​ភ្នែក ទៀតហើយ ដោយ​លើក​នេះ​មានការ​តុបតែង​ខ្លួន​បែប​សហ​សម័យ ស្ទើរតែ​មើលទៅ​ដូច​ម្ចាស់ ក្សត្រិយ៍​បែប​អឺរ៉ុប​។ រូបថត​ជាច្រើន​ត្រូវបាន​បង្ហោះ​កាលពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០ ដោយ​ទទួល​ការគាំទ្រ​ពេញចិត្ត​និង​ចែកចាយ​បន្ត​គ្នា​មើល​ពេញ​បណ្តាញ​សង្គម​។

​កញ្ញា ច​ន សុទី​ម៉ា បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា ការពិត​នាង​បាន​ថតរូប​បែប​ស្ទា​យ​ប្លែកៗ និង​ស្អាត​ជាច្រើន តាំង​ខែ​មុន​មកម្ល៉េះ ប៉ុន្តែ​មិនត្រូវ​ចិត្ត​មិនអាច​យក​ប្រើការ​បាន ។ ទើបតែ​ថ្មីៗ​នេះ នាង​សម្រេចចិត្ត​យក​ថត​ឈុត​បែបនេះ ហើយ​មើលឃើញ​លទ្ធផល​ថា​អាច​ប្រើ​បាន​និង​មើល ឃើញ​ស្អាត​ទើប​បង្ហាញ​ទៅ​។ ទោះបី​វិបត្តិ​ជម្ងឺ​កូ​វីដ​១៩​ប៉ះពាល់​ការងារ​ច្រើន​ឱ្យ​ស្ងាត់​ប៉ុន្តែ​នាង​នៅ តែ​ការងារ​មួយៗ​ទទួល​ធ្វើ​ធម្មតា​។ ដូច្នេះ​នាង​មិនឱ្យ​ស្ងាត់​ស្នាដៃ និង សកម្មភាព​របស់​នាង នៅតែ​បន្ត​ការបង្ហាញ​រូប​សម្រស់​ដដែល​។

​តារា​ម៉ូ​ឌែ​ល​ស្រី​មាន​កម្ពស់​១,៧០​មែត្រ​ជាង ដូច​បុរស​នោះ បាន​និយាយថា​សកម្មភាព​និង​ការ បង្ហាញ​រូប​សម្រស់​ថ្មីៗ​ទាំងអស់នេះ នឹង​ទទួល​ការគាំទ្រ​និង​សរសើរ​លើកទឹកចិត្ត​ពី​មហាជន​។

​សូមបញ្ជាក់ថា តារា​ម៉ូ​ដែល​កញ្ញា ច​ន សុទី​ម៉ា បាន​ទៅ​ចូលរួម​ប្រកួត​បវរកញ្ញា​ទេសចរណ៍​អន្តរជាតិ ឆ្នាំ​២០១៩ បានសម្រេច​ក្នុង​ដណ្តើម​មកុដ Top 5 “ Miss Dream girl of the year 2019” កាលពី ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​ក្នុង​ទីក្រុង Peyaling Jaya ប្រទេស​ម៉ាឡេស៊ី​។ បន្ទាប់មក​នាង​ក៏ត្រូវ​បាន មហាជន​សរសើរ​រឿង​តុបតែង​ខ្លួន​ថត ឈុត​បុរាណ និង​ប្រពៃណី​ទទួល​ការសរសើរ​ហើយ ជាពិសេស នោះ​នាង​បាន​គ្រង ឈុត​នាងនាគ ធ្វើឱ្យ​អ្នកគាំទ្រ​ពេញចិត្ត​ផងដែរ​។​

​នាង បាន​ចូល​សិល្បៈ​ទើបតែ ប្រឡូក​បាន​រយៈពេល​មួយឆ្នាំ​ប៉ុណ្ណោះ​ដោយសារតែ នាង​ត្រូវការ រៀនសូត្រ​ជាហេតុ នាំ​នាង​ផ្អាក​សិល្បៈ​មួយរយៈ​នា​អំឡុង​កាលពី​ឆ្នាំ​២០១៨​។ បើ​និយាយ​រឿង ប្រឡង​វិញ​គឺ​នាង​បាន ប្រលង Miss Grand 2017 ជាប់​លេខ​៣ ប៉ុន្តែ​មិនបាន​បន្តការងារ​សិល្បៈ ឡើយ ។ រហូតដល់​ឆ្នាំ​២០១៩ នាង​ចូល​ប្រឡង​បវរកញ្ញា​ម្តងទៀត​គឺ Miss Universe Cambodia 2019 ក៏​ជាប់​លេខ​បី​ទៀត ទើប​បន្តការងារ​សិល្បៈ​ពេញលេញ​តែម្តង​៕ ដោយ​: បូ​រិ​ន