ឆក់​កាបូប​មិនបាន​សម្រេច​ព្យាយាម​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​ខណ្ឌដូនពេញ​ក្របួច​ជាប់​

137
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ​: ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ម្នាក់ ខណៈ​កំពុង​ដើរ​តាម​ដងផ្លូវ​មិនបាន​សម្រេច រួច​ព្យាយាម​បើក​ម៉ូតូ​រត់​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ស្រែក​ផ្អើលឆោឡោ នាំគ្នា​ដេញ​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន នាំគ្នា​ដេញតាម​ក្របួច​ជាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៩ និង ៤០​នាទី​យប់​ថ្ងៃទី ២០ ខែមីនា​ឆ្នាំ ២០២០​នៅ​ចំណុច​ក្បែរ​វត្ត​សា​រាវ​ន័ តាម​បណ្ដោយ​ផ្លូវ ១៧២ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ចំនួន ២​នាក់ ជិះ​ម៉ូតូ​ហុងដា​ប៊ីត​មួយគ្រឿង​ពណ៌​សលាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1DG 2436 បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនជាតិ​បរទេស​ម្នាក់ ក្នុងចំណោម ៥​នាក់ កំពុងធ្វើដំណើរ​ថ្មើរជើង​នៅតាម​បណ្ដោយ​ផ្លូវ ២៥២ កែង​និង​ផ្លូវ ៦៣ ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ មិនបាន​សម្រេច រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​ខណៈនោះ​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​បាននាំគ្នា​ជិះ​ម៉ូតូ​ដេញ​និង​ស្រែក​ចោរៗ​ធ្វើ​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ខណ្ឌដូនពេញ​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​នាំគ្នា​ជិះ​ដេញ​រហូតមកដល់​ចំណុច​ក្បែរ​វត្ត​សារ​រា​វ័ន​ផ្លូវ​១៧២​រ​ក្នុង​សង្កាត់​ជ័យជំនះ​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់​រួច​ឆែកឆេរ​ទៅលើ​ម៉ូតូ​ជនសង្ស័យ​ក៏​ប្រទះឃើញ​ស្លាក​លេខ​ម៉ូតូ​មួយ​បន្ទះ​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HC-9653​សម្រាប់​ទុក​ដោះដូរ​ធ្វើ​កម្ម​ភាព​រួច​។

បន្ទាប់មក​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ ដើម្បី​សួរនាំ​រួច​បញ្ជូន​បន្តទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​តុ​មុខ ដើម្បី​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ល​