ឆក់​ត្រី​ខ្វះ​បច្ចេកទេស​ឆក់​ស្លាប់​ខ្លួនឯង​នៅ​ស្រុក​មោង​ឫស្សី​

499
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារតែ​គាត់​ត​ភ្លើង​អាគុយ​ដើម្បី​ឆក់​ត្រី​យកមក​ទៅ​លក់ ​ហើយ​ខ្វះ​បច្ចេកទេស​បណ្តាលឲ្យឆក់​ស្លាប់​ខ្លួនឯង​កាលពីរ​ល្ងាច​ថ្ងៃទី​២២ ​ខែមករា ​ឆ្នាំ​២០១៩​ នៅ​ចំណុច​បឹង​អា​វែង​ក្រៅ​ក្នុង​តំបន់​ព្រៃរនាម​ក្រោម​ស្ថិត​ក្នុងភូមិ​ម៉ា​ណោ​ក​ ឃុំ​តា​លាស់ ​ស្រុក​មោងឫស្សី​។

លោក​អនុសេនីយ៍ទោ​ ម៉ៅ ហ៊​ត ​មេបញ្ជាការ​រង​មូលដ្ឋាន​ស្រុក​មោង​ឫស្សី​បានឲ្យដឹងថា​ជនរងគ្រោះ​ដែល​ឆក់​ស្លាប់​មានឈ្មោះ ហាច គឺ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ មុខរបរ​ធ្វើស្រែ​រស់នៅ ភូមិ​ម៉ា​ណោ​ក ឃុំតា​លាស់​ ស្រុក​មោង​ឫស្សី​។

លោក​មេបញ្ជាការរង​ស្រុក​បាន​បញ្ជាក់ថា ​មូលហេតុ​ដែលនាំឲ្យជនរងគ្រោះ​ឆក់​ស្លាប់​ដោយសារ​ជន​រូបនេះ​ បាន​ត​ភ្លើង​ពី​អាគុយ​ហើយ​ចុះ​ឆក់​ត្រី​ក្នុង​បឹង ​ស្រាប់តែ​ឆក់​ស្លាប់​ខ្លួន​​ឯង​តែម្តង ។​

ក្រោយ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច្ច័យ​រួចមក​សមត្ថកិច្ច​ជំនាញ​បានប្រគល់​សាកសពឲ្យក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕B/