ឆា​សាច់គោ​ទំពាំងជូរ​

3681
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់គោ 2​ខាំ​
– ទំពាំងជូរ 1​ខាំ​
– ជី​ម្រះព្រៅ 1​ក្ដាប់​
– ខ្ទឹមស 5 កំពឹស​
– ម្ទេស​អាចម៍សត្វ 5 គ្រាប់​
– ម្ទេសដៃនាង 3​គ្រាប់​
– ស្ករស 1 ស្លាបព្រា​កាហ្វេ​
– ប្រេងខ្យង 1 ស្លាបព្រា​បាយ​
– ទឹកស៊ីអ៊ីវ កន្លះ​ស្លាបព្រា​បាយ​
– ស្លឹក​ក្រូច​សើច

+ វិធី​ធ្វើ​
– សាច់គោ​ហាន់​ស្ដើងៗ​, លាង​ច្របាច់​ទំពាំងជូរ​ឲ្យ​ស្អាត​, បុក​ខ្ទឹមស ម្ទេស​អាចម៍សត្វ និង​ម្ទេសដៃនាង​ឲ្យ​ម៉ត់​
– ដាក់​ខ្ទះ ដាក់​ប្រេងឆា​ចូល​បន្តិច​រលីង​ខ្ទឹម​បុក​ឲ្យ​ឈ្ងុយ រួច​ដាក់​សាច់គោ​ចូល​ឆា​ត្រឡប់​បន្តិច​សឹម ដាក់​ប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស ឆា​ឲ្យ​ស្ងួត បន្ទាប់មក​ថែម​ទឹក​បន្តិច​ឆា​ឲ្យ​រីង​ទឹក​ម្ដងទៀត សឹម​ដាក់​ទំពាំង​ចូល​ឆា​ឲ្យ​ឆ្អិន ទើបដាក់ស្លឹក​ក្រូច និង​ជី​ម្រះព្រៅ​តាម​ក្រោយ​ឆា​ត្រឡប់​ឲ្យ​សព្វ រួច​ជាការ​ស្រេច ៕ ប្រភព​: Pleungpung Namprik​