ឆេ​ល​ស៊ី​សម្លឹងមើល​អ្នកចាំទី ម៉ា​ញូ​អែល នូ​អើ ខណៈ​កីឡាករ​រូបនេះ​បដិសេធ​កិច្ចសន្យា​ថ្មី​របស់​ក្លិប បៃ​យឺន ម៉ូ​និ​ច

181
ចែករម្លែក

ក្លឹប​ឆេ​ល​ស៊ី​មាន​កម្លាំងចិត្ត​ក្នុង​ការតាមប្រមាញ់​អ្នកចាំទី ម៉ា​ញូ​អែល នូ​អើ (Manuel Neuer) ស្របពេល​អ្នកចាំទី​ពោរ​ពេញ​ដោយ​បទពិសោធន៍​រូបនេះ​បាន​បដិសេធ​មិន​ទទួលយក​កិច្ចសន្យា​ថ្មី​នៅ​ក្លិប​បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) ។​
​ ​
គ្រូបង្វឹក​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អន្ទះសា​ចង់​នាំយក​អ្នកចាំទី​ថ្មី​ម្នាក់ ហើយ នូ​អើ ដែល​នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប Bayern ដល់​រដូវក្តៅ​ឆ្នាំ​២០២២​ស្ថិតក្នុង​ចំណោម​ជម្រើស​ដែល ត្រូវ​ពិចារណា​។​
​ ​
ក្លិប Bayern បានផ្តល់​កិច្ចសន្យា​ដល់ នូ​អើ ដល់​ឆ្នាំ​២០២៣ ប៉ុន្តែ​អ្នកចាំទី​រូបនេះ​ចង់បាន​កិច្ចសន្យា ដល់​ឆ្នាំ​២០២៥​។ ក្លិប Bayern កំពុង​ថ្លឹងថ្លែង​ពី​ការផ្តល់​កិច្ចសន្យា​ដល់ នូ​អើ​ស្របពេល​ខ្លួន​យល់ព្រម នាំយក​កីឡាករ អា​ឡិ​កសាន​ដឺ នូ​បេ​ល (Alexander Nubel) ពី​ក្លិប Schalke មុន​រដូវ​កាល​ក្រោយ​។​
​ ​
ដោយ​ត្រឡប់មកវិញ​ពី​ការ​សម្រាក​ព្យាបាល​របួស​មួយ​រយៈពេល នូ​អើ បានបង្ហាញ​ទម្រង់​លេង ដ៏​ល្អ​សម្រាប់​ក្រុម Bayern នៅ​រដូវ​កាល​នេះ​។​
​ ​
​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​ចង់​បន្ត​លេង​យូរ​តាម​ដែល​អាចធ្វើ​ទៅបាន​ហើយ​ប្រហែលជា​ចាកចេញ ពី​ក្លិប Bayern ប្រសិន​កីឡាករ​រូបនេះ​មិនអាច​ព្រមព្រៀង​កិច្ចសន្យា​ថ្មី​។ ឡាំ​ផាត​កំពុង​ស្វែងរក​អ្នក ជំនួស​កីឡាករ កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) ដែល​បាន​ចាក​ចេញពី​ក្លិប Athletic Bilbao ចូលរួម​ជាមួយ​ឆេ​ល​ស៊ី​ក្នុងតម្លៃ​៧២​លាន​ផោន​កាលពី​ឆ្នាំ ២០១៨ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី ម៉ា​ញូ​អែល នូ​អើ (Manuel Neuer)