ឆេ​ល​ស៊ី​ស្ថិតក្នុង​តំណែង​រឹងមាំ​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ រូស អា​ទីល​

200
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ឆេ​ល​ស៊ី​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​១៧​ឆ្នាំ ខាយ រូស អា​ទីល (Kays Ruiz Atil) របស់​ក្លិប PSG ។​
​ ​
លោក ក្លូ​ដេ ម៉ា​កេ​ឡេ​ឡេ (Claude Makelele) អតីត​កីឡាករ​របស់​ក្លិប​ស៊ី​ធី​បានធ្វើ​ដំណើរទៅ​ទីក្រុង​ប៉ារីស ដើម្បី​ធ្វើ​ការងារ​ជាមួយ​ខ្សែបម្រើ​វ័យក្មេង​រូបនេះ ដែល​កំពុង​មិន​សប្បាយ ចិត្ត​ជាមួយ​ថ្នាក់ដឹកនាំ​នៅ​ក្របខ័ណ្ឌ Ligue 1 ។​
​ ​
​ឆេ​ល​ស៊ី​នឹងត្រូវ​ចរចា​តម្លៃ​ជាមួយ​ក្លិប PSG ដើម្បី​ទទួលបាន​ហត្ថលេខា​របស់ រូស អា​ទីល ស្របពេល​មន្ត្រី​នៅ​ក្លិប​បារាំង​កំពុង​មិន​សប្បាយ​ចិត្តនឹង​កង្វះ​ការចរចា​រវាង​ក្លឹប​ទាំងពីរ​រហូតមកដល់​ពេលនេះ​។​
​ ​
មាន​ព័ត៌មាន​លម្អិត​ថា ក្លិប​ឆេ​ល​ស៊ី​បាន​ទាក់ទង​ជាមួយ​តំណាង​របស់ រូស អា​ទីល​ជុំវិញ លទ្ធភាព​ផ្ទេរ​មក​ទីក្រុង​ឡុង​ដ៍​។​
​ ​
​រូស អា​ទីល ជា​ខ្សែបម្រើ​កណ្តាល មិនបាន​លូតលាស់​ពី​ថ្នាល​យុវជន​របស់​ក្លឹប PSG ទេ ដូច្នេះ​កីឡាករ​រូបនេះ​មាន​ភាព​ប្រេះស្រាំ​ជាមួយ​ក្លិប​។​
​ ​
កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​បាន​ចាក​ចេញពី​ក្លិប Barcelona ទៅកាន់​ទីក្រុង​ប៉ារីស​កា​លពី ឆ្នាំ​២០១៥ ហើយ ម៉ា​កេ​ឡេ​ឡេ បានបង្ហាញ​វត្ត​មាននៅ​ពហុ​កីឡដ្ឋាន Parc des Princes កាលពី​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ដោយ​ពួកគេ​បាន​ប្រកួត​ស្មើ​៣-៣ ជាមួយ​ក្រុម Monaco ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​វ័យ​១៧​ឆ្នាំ ខាយ រូស អា​ទីល (Kays Ruiz Atil)