ឆ្នាំនេះ​ក្រុម​ចំបាប់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គ្រង​តំណែង​ជើងឯក​

1105
ចែករម្លែក

ដោយ​:​រ៉ូ​ហ្សា​/​ភ្នំពេញ​ ៖​ ការប្រកួត​កីឡា​ចំបាប់​ជ្រៃ​ស​រើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៨ ​បានបញ្ចប់​ហើយ​នៅ​ល្ងាច​ថ្ងៃទី​២៨ ​វិច្ឆិកា​ នា​អគា​ចំបាប់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។​

​ការប្រកួត​ឆ្នាំនេះ​ក្រុមកីឡា​ចំបាប់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដណ្តើម​មេដាយ​ច្រើនជាងគេ ​គឺ​ដណ្ដើមបាន​មេដាយ​ចំនួន​១៤​គ្រឿង​រួមមាន​ មេដាយមាស​៦​គ្រឿងប្រាក់​៦​គ្រឿង ​និង​សំរិទ្ធ​២​គ្រឿង​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​មេដាយ​១៤​គ្រឿង ក្នុងនោះ​មេដាយមាស​៦​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​៣​គ្រឿង និង​ក្លិប​ម៉ឺន​ឯក​(​កណ្តាល​) ដណ្តើមបាន​មេដាយ​៩​គ្រឿង​រួមមាន មេដាយមាស​៣​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​៤​គ្រឿង​។​

​ចំណែក​ក្លិប​យាយ​ព្រីង​មាន​រិ​ទ្ធ (​ខេត្តកំពង់ឆ្នាំង​) ដណ្តើមបាន​មេដាយ​៧​គ្រឿង រួមមាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​៥​គ្រឿង ក្លិប​រិ​ទ្ធិ​សែន​(​ខេត្តកំពង់ឆ្នាំង​)​ដណ្តើមបាន​មេដាយ​៤​គ្រឿង មាន​មេដាយមាស​១​គ្រឿង និង​សំរិទ្ធ​៣​គ្រឿង ខេត្តព្រៃវែង ដណ្តើមបាន​មេដាយ​៩​គ្រឿង ក្នុងនោះ​មេដាយប្រាក់​៤​គ្រឿង និង​សំរិទ្ធ​៥​គ្រឿង និង​ខេត្តពោធិ៍សាត់​ទទួលបាន​មេដាយសំរិទ្ធ​២​គ្រឿង ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ដែលមាន​កីឡាករ​-​កីឡាការិនី ចូលរួម​ចំនួន​១១៩​នាក់ ។​

​សម្រាប់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដណ្តើមបាន​មេដាយ​១៤​គ្រឿង រួមមាន​មេដាយមាស​៦​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ក្រសួងមហាផ្ទៃ ដណ្តើមបាន​មេដាយ​១៤​គ្រឿ ក្នុងនោះ​មេដាយមាស​៦​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​៣​គ្រឿង និង​ក្លិប​ម៉ឺន​ឯក​(​កណ្តាល​) ដណ្តើមបាន​មេដាយ​៩​គ្រឿង​រួមមាន មេដាយមាស​៣​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​៤​គ្រឿង​។​

លោក Casey Barnett ជា​អនុប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រកួត​ជើងឯក​ជាតិ​ឆ្នាំនេះ​មាន កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១១៩​រូប ក្នុងនោះ​មាន​កីឡាករ ៨៨ នាក់ និង​កីឡាការិនី ២០ នាក់ មកពី​ក្លិប​ចំនួន ៨ មាន​ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ យាយ​ព្រីង​មាន​រិ​ទ្ធិ រិទ្ធី​សែន​ខេត្តកំពង់ឆ្នាំង ឃ្លាំងមឿង​ខេត្ត ពោធិ៍សាត់ ខេត្តព្រៃវែង បារមី​ម៉ឺន​ឯក និង​ក្លិប​ប្រ​យ៉ាប​មាន​រិ​ទ្ធិ​។​

​ជាមួយគ្នានេះ​លោក​បាន​ឧបត្ថម្ភ​ដល់​ក្រុម​ជើងឯក​ចំនួន​៣៥០​ដុល្លារ ក្រុម​ជើងឯក​រង​ចំនួន​២៥០​ដុល្លារ និង​ក្រុម​ជាប់​ចំណាត់​លេខ​៣​ចំនួន​១៥០​ដុល្លារ​៕B/