ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយ​កូនច្រើន កុមារកំព្រា ជនពិកា ជួប​ការលំបាកចំនួន៦៣គ្រួសារបាន​ទទួល អំណោយពីសាខាកាកបាទ​ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង​

166
ចែករម្លែក

ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ ជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិកា ជួបការលំបាកចំនួន៦៣គ្រួសារ នៅក្នុងឃុំពោធិ ស្រុកកំពង់លែង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។

អំណោយទាំងនេះត្រូវបានលោក ឈួរ ច័ន្ទឌឿន ជាប្រធានកិត្តិយស និងលោក អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទកម្ពុជា ខេត្តកំពង់ឆ្នាំង នាំយកទៅចែក​ជូន កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។

លោក ឈួរ ច័ន្ទឌឿន និង លោក អម សុភា នៅក្នុងឱកាសនោះបានផ្តាំផ្ញើដល់ ប្រជាពលរដ្ឋដែលជួបការលំបាកទាំង៦៣គ្រួសារឲយកចិត្តទុកដាក់ថែទាំសុខភាព ពិសេសការរស់នៅស្អាត ហូបស្អាត បេីមានបញ្ហាសុខភាពមិនស្រួលត្រូវអញ្ជេីញទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲបានទាន់ពេលវេលា។

អំណោយដែលត្រូវចែកជូនចដល់ប្រជាពលរដ្ខទាំង៦៣គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារ​ទទួលបាន អង្ករចំនួន ២៥គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ និង ថវិកា ចំនួន២០.០០០រៀល ។

ឯកឧត្តមឈួរ ច័ន្ទឌឿន និង ឯកឧត្តមអមសុភា បានចុះសាកសួរប្រជាពលរដ្ឋ ដល់លំនៅដ្ឋានផ្ទាល់ចំនួន៤គ្រួសារទៀតនិងបានឧបត្ថម្ភថវិកា ក្នុងមួយគ្រួសារចំនួន ៧០.០០០រៀលផងដែរ ៕B/