ជនពាល​ឥណ្ឌា​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយជីវិត​ពី​បទ​សម្លាប់​អ្នកកាសែត​

1449
ចែករម្លែក

តុលាការឥណ្ឌាកាលពីថ្ងៃពុធទី២ឧសភាបានសម្រេចផ្តន្ទាទោស ជនពាលឈ្មោះ Chhota Rajanនិងមនុស្ស៨នាក់ផ្សេងទៀតឱ្យជាប់គុកអស់មួយជីវិតពីបទបាញ់សម្លាប់អ្នកកាសែតនៅទីក្រុងមុំបៃ កាលពី៧ឆ្នាំមុន។

លោក Jyotirmoy Dey ដែលជាអ្នកកាសែតផ្នែកបទឧក្រិដ្ឋធ្វើការឱ្យកាសែត Mid-day tabloid ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០១១។

ក្រុមរដ្ឋអាជ្ញា បាននិយាយថា លោក Chhota Rajan បាន បញ្ជាឱ្យគេបាញ់សម្លាប់អ្នកកាសែតនេះ ដោយសារតែគាត់មិនសប្បាយចិត្តចំពោះការសរសេរអត្ថបទចុះផ្សាយអវិជ្ជមានដែលលោក Jyotirmoy Dey បានសរសេរអំពីគាត់។

តុលាការនៅទីក្រុងមុំបៃ បានរកឃើញទោសកំហុសរបស់លោកChhota Rajan ដោយបានបញ្ជាឱ្យគេសម្លាប់អ្នកកាសែតអាយុ៥៦ឆ្នាំនេះ។

ជនពាល Chhota Rajan ឬហៅថា Rajendra Sadashiv Nikalje ជាបុរសម្នាក់ក្នុងចំណោមបុរសច្រើននាក់ដែលចង់ចាប់ខ្លួនបំផុតនៅឥណ្ឌា ហើយ គាត់ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តបទឧក្រិដ្ឋជាច្រើនករណី៕ដោយ៖សុខា/sn

ប៉ូលិស ចាប់នាំខ្លួន លោក Chhota Rajan នៅអំឡុងពេល ចេញពីតុលាការកាលពីឆ្នាំ២០១៥(ind)