ជនរងគ្រោះគ្រឿងញៀន១៧៦៨​នាក់នៅក្នុងមណ្ឌលឱកាសខ្ញុំសម្រេចដាក់ឱ្យដាច់ដោយឡែករវាងអ្នកថ្មី

104
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ ក្នុងខណៈដែល វីរុសកូវីដ១៩បាននិងកំពុងវាយឡុកយ៉ាងខ្លាំងធ្វើឱ្យមានការព្រួយបារម្ភ ពេញពិភពលោក ក្នុងនោះ សម្រាប់ប្រទេសកម្ពុជាក៏បាននឹងកំពុងប្រឈមនឹងបញ្ហានេះផងដែរ ។ដើម្បីទប់ស្កាត់ និងបង្ការនូវជម្ងឺដ៏សាហាវនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ចេញជាវិធានការការពារជាច្រើននៅទូទាំងរាជធានីភ្នំពេញផងដែរ។

ជាក់ស្តែងសម្រាប់ពេលនេះ មណ្ឌលឱកាសខ្ញុំ បានសម្រេចដាក់ ជនរងគ្រោះដោយគ្រឿងញៀនឱ្យនៅដាច់ដោយឡែក រវាងអ្នកថ្មី និង អ្នកចាស់ ជាមួយនឹងការពិនិត្យវាស់កម្តៅ និង អនាម័យ ២ដងកក្នុងមួយថ្ងៃផងដែរ។

ពាក់ព័ន្ធការងារនេះលោក ស្រី មុំ ចាន់ដានី ប្រធានមន្ទីសង្គមកិច្ចរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅក្នុងមណ្ឌលឱកាសខ្ញុំបានដាក់យុវជនដែលញៀនគ្រឿងញៀនដែលទើបនឹងចូលថ្មីដាច់ឲ្យឆ្ងាយពីអ្នកចាស់១៤ថ្ងៃនឹងមានការបាញ់ពិនិត្យកម្តៅរៀងរាល់១ថ្ងៃ២ដងទាំងចាស់នឹងក្មេង។

លោក ស្រី ប្រធានបន្តថា៖ បើពិនិត្យមានកម្តៅក្តៅលើសការកំណត់ យើងនឹងបញ្ជូនពួកគាត់ទៅកាន់មន្ទីរពេទ្យ ហើយ មណ្ឌលឱកាសខ្ញុំ មានទឹកសម្អាតដៃ អនាម័យជាប្រចាំ រីឯចំណីអាហារត្រូវបានហាមយកមកពីរក្រៅ ហើយចំពោះអ្នកសួរសុខទុក្ខ គឺត្រូវហាមជួបមួយរយៈសិន ដោយសារបារម្ភរឿងជម្ងឺផ្លូវដង្ហើមជំងឺវីរុសកូវីដ ១៩ (COVID-19)។ ខណៈដែរ នៅមណ្ឌលឱកាសខ្ញុំមានជនរងគ្រោះកំពុង ផ្តាច់គ្រឿងញៀនមានចំនួន ១៧៦៨នាក់៕/B