ជនរងគ្រោះ​ទាំង​៣៩​នាក់​នៅក្នុង​កុងតេ​នឺ​នៅ​អង់គ្លេស​ជា​ជនជាតិ​ចិ​ន​

361
ចែករម្លែក

​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​តុលា​ត្រូវបាន​ផ្តល់​ពេល​បន្ថែម​ដើម្បី​សួរចម្លើយ​អ្នកបើក​រថយន្ត​ដែល​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការស្លាប់​មនុស្ស​៣៩​នាក់ ដែល​គេ​ជឿ​ថា​ជា​ជនជាតិ​​ចិន​។​សាកសព​មនុស្ស​៣៩​នាក់​ត្រូវបាន​រកឃើញ​ក្នុង​ទូរ​កុងតេ​នឺ​ក្លាស្សេ​មួយ​នៅ​ជិត​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។​

​ការស៊ើបអង្កេត​ឥឡូវ​ផ្តោត​លើ​ការរត់ពន្ធ​មនុស្ស​។​

​គ្រូពេទ្យ​និង​ប៉ូលិស​បាន​ពិនិត្យឃើញ​មាន​សាកសព​បុរស​៣១​នាក់​និង​ស្ត្រី​៨​នាក់​នៅក្នុង​កុងតេ​នឺ​នៃ​រថយន្ត​កាំមី​ញ៉ុង​មួយ​នៅក្រុង​អ៊ិ​កសេស ចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ក្រុង​​ឡុង​ដ៍​។​

​សូមបញ្ជាក់​ថា អស់​ពេល​រាប់​ឆ្នាំ​មកហើយ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​បាន​ព្យាយាម​ចូល​អង់គ្លេស​តាម​រថយន្ត​កាំ​មី​ញ៉ុង​ធំៗ ភាគច្រើន​ចេញមក​ពី​អឺរ៉ុប​ដីគោក​។​

​ក្នុង​សោកនាដកម្ម​ធំ​បំផុត ជនជាតិ​ចិន​៥៨​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​រថយន្ត​កាំំ​មី​ញ៉ុ​ង​ដឹក​ប៉េងប៉ោះ​មួយ​កាលពី​ឆ្នាំ​២០០០​នៅ​កំពង់ផែ​ក្រុង​ដូ​វើ​៕ដោយ៖វាសនា

កាលពី​ថ្ងៃ​២៤​តុលា ក្រុម​អយ្យការ​បាន​បន្ថែម​ពេល​ឃុំខ្លួន​អ្នកបើករថយន្ត​២៤​ម៉ោង​ទៀត​ដើម្បី​សួរ​ចម្លើយ ក្រោយ​ប៉ូលិស​រកឃើញ​សាកសព​មនុស្ស​៣៩​នាក់​