ជនសង្ស័យ៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវកម្លាំងនគរបាលខណ្ឌឬស្សីកែវបង្រ្កាបបាន

80
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌឬស្សីកែវបង្ក្រាបបានក្នុងពីរលើកផ្សេងគ្នា ដែលមួយករណីស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ឃាត់បានជនសង្ស័យពីរនាក់ និងគ្រឿង​ញៀនមួយចំនួន និងមួយករណីទៀតនៅសង្កាត់ទួលសង្កែទី១ ឃាត់បានម្នាក់និងវត្ថុតាងមួយចំនួនផងដែរ។

លោកហ៊ាង ថារ៉េត អធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ថា នៅល្ងាចថ្ងៃទី៨ ខែ មេសាឆ្នាំ២០២០ កំលាំងជំនាញខណ្ឌសហប៉ុស្តិបានធ្វើការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចផ្លូវលំ ក្រុមទី១០ ភូមិលូសង្កាត់ស្វាយប៉ាក់ខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ ឈ្មោះ សយ រក្សា ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ស្នាក់នៅការដ្ឋានសំណង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ ។ មុខរបកម្មករ។ និងទី២ ឈ្មោះ ប៊ិក សារិទ្ធ ភេទប្រុសអាយុ២៣ ឆ្នាំជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅ ការដ្ឋានសំណង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ។ មុខរបកម្មករ។

សម្ភារះដកហូតមានក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច។

លោកអធិការបន្តថា ចំណែកម៉ោង៧យប់ថ្ងៃទី៨ខែមេសា ឆ្នាំ២០២០ កម្លាំងយើងបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចសំណង់មិនរៀបរយផ្លូវលំក្រុមទី១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ១/ឈ្មោះរៀម តុលា ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរ មានទីលំនៅសា្នក់បន្ទប់ជួលក្រុមទី១៤ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ។

សម្ភារះដកហូតរួមមាន ក្រាមពណ៍សថ្លាចំនួន១កញ្ចប់ថង់ធំល្មម ។ ទូរសព្ទ័១គ្រឿងម៉ាកហូវៃពណ៍ខៀវ(ចាស់)។

ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិធី៕/B