ជនសង្ស័យ​ជួញដូរ​អាវុធ​ដែល​ចាប់បាន​នៅ​ខេត្ត​ស្រះកែវ ឆ្លើយថា កាំភ្លើងត្បាល់​និង​គ្រាប់​រ៉ុក្កែត​ទិញ​ពី​កម្ពុជា​

2907
ចែករម្លែក

(​ស្រះកែវ​)៖​ជនជាតិ​ថៃ​ដែល​ជាប់​សង្ស័យថា​ជួញដូរ​អាវុធ​ខុសច្បាប់​៥​នាក់​ដែល​កង​តម្រួត​សមត្ថកិច្ច​ថៃ​ចាប់បាន​នៅ​ខេត្ត​ស្រះកែវ​បាន​ឆ្លើយ​សារភាព​ដាក់ថា ពួកខ្លួន​បាន​កាំភ្លើងត្បាល់​ធុន​ធ្ងន់ និង​គ្រាប់​រ៉ុក្កែត​មួយចំនួន​ពី​ឈ្នួ​ញ​ដៃគូ​និង​កងកម្លាំង​មកពី​ខេត្តបន្ទាយមានជ័យ បាត់ដំបង​និង​ខេត្ត​ខ្លះទៀត​នៃ​ប្រទេស​កម្ពុជា​។​

ការទម្លាយ​ចម្លើយសារភាព​រឿងអាស្រូវ​ដ៏​រសើប​នេះ​កើតឡើង​បន្ទាប់ពី​កម្លាំង​តម្រួត​(​នគរបាល​)​ស្រុក​អារញ្ញ​ប្រាថេត​និង​ស្រុក​មឿង​ស្រះកែវ​(​ទី​រួម​ខេត្ត​) ទាហាន​ថៃ​បាន​បង្ក្រាប​ជនជាតិ​ថៃ​៥​នាក់​កាលពី​វេលា​ម៉ោង ០០ និង​៣០ នាទី​រំលង​អា​ធ្រា​ត​ឈានចូល​យប់ ថ្ងៃទី​១៨​ខែ​កក្កដា​ឆ្នាំ​២០១៧​នៅត្រង់ចំណុច​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង​នៃ​កំណាត់​ផ្លូវ​លេខ​៣៥៩​ក្នុងភូមិ​៧​ឃុំ​ស្រះ​ខ្វាន់ ស្រុក​មឿង​ស្រះកែវ ខេត្ត​ស្រះ​កែ​ប្រទេស​ថៃ​ក្នុង​រថយន្តរ​ចំនួន​៣​គ្រឿង ។​

តម្រួត​ន​នៃ​ស្នងការដ្ឋាន​ខេត្ត​ស្រះកែវ​ត្រូវ​ស្រង់​សំដី​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​របស់​ថៃ​ដូចដែល​និយាយថា​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​ពលរដ្ឋ​ថៃ​។​

​សមត្ថកិច្ច​ថៃ​បាន​ឆែកឆេរ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​ម៉ាក​តូយ៉ូតា​ទាំង​៣​គ្រឿង​បាន​រកឃើញ​វត្ថុតាង​ល្មើ​សគឺ​អាវុធ​មួយចំនួន​រួមមាន​អាវុធ​​ធុន​ធ្ងន់ កាំភ្លើង​ផ្លោង​ធុន ៨២ មី​ល្លី​ម៉ែត្រ ចំនួន​២​ដើម , កាំភ្លើង​ផ្លោង​ធុន​៨១ មី​ល្លី​ម៉ែត្រ​ចំនួន​១​ដើម​, គ្រាប់ផ្លោង​ធុន​៨២​មី​ល្លី​ម៉ែត្រ​​ចំនួន ៣ គ្រាប់​គ្រាប់​រ៉ុក្កែត​ដុត​ឈ្នួន​ចំនួន​៣​ឈុត និង​ទូរស័ព្ទដៃ​ចំនួន​៦​គ្រឿង ។​

​ជនជាតិ​ថៃ​ជា​ជនសង្ស័យ​ទាំង ៥​នាក់ ទទួលស្គាល់​បទ​ប្រព្រឹត្តល្មើស​ដឹកជញ្ជូន ជួញដូរ​អាវុធ គ្រាប់រំសេវ​ដែល​គ្មាន​ការអនុញ្ញាត​។​

​ពេល​ឆ្លើយ​នឹង​ការ​ជជីក​សួរ​របស់​សមត្ថកិច្ច​នគ​របាល​គឺ​កំលាំង​តម្រួត​នោះ ជន​ទាំងនោះ​សារភាព​ត្រឹម​ថា​ពួកខ្លួន​ទិញ​អាវុធ​ទាំងនោះ​មកពី​ដៃគូ​ឈ្មួញ​និង​កងកម្លាំង​នៅ​ព្រំដែន​ក្នុង​ស្រះកែវ​ឈម​នឹង​ខេត្តបន្ទាយមានជ័យ បាត់ដំបង​និង​ខេត្ត​ខ្លះទៀត​(​មិន​ចាំ​ឈ្មោះ​) នៃ​ប្រទេស​កម្ពុជា​។​វា​ជា​អាវុធ​ធ្លាប់ប្រើ​ហើយ មុន​មែន​ថ្មី​នោះទេ​។​

​សូម​រំលឹកថា កន្លងមក​ថ្មីៗ​នេះ​ក៏មាន​ការចាប់​អាវុធ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​កាត់​ប្រទេស​ថៃ​ដើម្បី​នាំទៅ​លក់​អោយ​ពួក​ឧទ្ទាម​​នៅ​ប្រទេស​ហ្វីលីពីន​ឬ​មី​យ៉ាន់​ម៉ា​ជាដើម​។​កងកម្លាំង​ថៃ​បាន​ឃាត់ខ្លួន​ពលរដ្ឋ​កងកម្លាំង​ថៃ​និង​កម្ពុជា​មួយចំនួន​នៅ​ខេត្ត​ត្រាត ច័ន្ទបូរី​។​

​ជុំវិញ​ការចាប់​អាវុធ​នេះ សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​អោយ​សមត្ថកិច្ច កងកម្លាំង​​ស៊ើបអង្កេត ស្រាវជ្រាវ​អោយដល់​ឬ​សគល់​នៃ​ការជួញដូរ​អាវុធ​ពី​ក​ម្ព​ជា​ទៅ​ក្រៅប្រទេស​ដែល​ពុំ​ធ្លាប់មាន​នេះ​៕

ជនសង្ស័យ​ជួញដូរ​អាវុធ​ដែល​ចាប់បាន​នៅ​ខេត្ត​ស្រះកែវ ឆ្លើ​ត​ដាក់ថា កាំភ្លើងត្បាល់​និង​គ្រាប់​រ៉ុក្កែត​ទិញ​ពី​កម្ពុជា​(​រូប​:​សហការី​)