ជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​គាស់​ឃ្លាំង​លួច​សម្ភារៈ ប្រជាពលរដ្ឋ​ឃើញ​ទាន់​

307
ចែករម្លែក

ដោយ​: ចាន់តូ ភ្នំ​ពែ​ញ​: ជនសង្ស័យ​មួយក្រុម បានធ្វើ​សកម្មភាព​កាត់​ស័ង្កសី​ចូល​លួច​ក្នុង​ឃ្លាំង​នូវ​សម្ភារៈ​សំណង់​មួយចំនួនធំ កាលពី​វេលា​ម៉ោង ២​និង ៤០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃអាទិត្យ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច ដីឡូត៍ មួយកន្លែង​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ស្ថិតក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ជាច្រើន​នាក់​បានធ្វើ​សកម្មភាព​ដាក់​ជណ្ដើរ​ឡើង​កាត់​ជញ្ជាំង​ស័ង្កសី​ខាងក្រោយ​ឃ្លាំង​ចូលទៅក្នុង​ឃ្លាំង​ដើម្បី​លួច​សម្ភារៈ​សំណង់​មួយចំនួនធំ​។ សម្ភារៈ​នោះ​រួមមាន​ម៉ូ​ទ័​រកា​ត់ រទេះ និង​សំភារៈ​ផ្សេងៗ​មួយចំនួនធំ​ទៀត សុទ្ធតែ​គ្រឿងសំណង់​និង​បន្លាស់​នៃ​ម៉ាស៊ីន​ថ្មីៗ​ទាំងអស់​។ ដែល​ក្នុង​ឃ្លាំង​នោះ​គ្មាន​មនុស្ស​ដេកចាំ​។ ខណៈ​កំពុង​ធ្វើ​សកម្មភាព ត្រូវបាន​ប្រជាពលរដ្ឋ​ដែល​នៅ​ជិតខាង​ឃើញ ក៏បាន​ស្រែក​ឡើង​ផ្អើល​ធ្វើ​ឲ្យ​ជនសង្ស័យ រត់គេចខ្លួន​បាត់ស្រមោល​អស់​។​

​ក្រោយមក​សមត្ថកិច្ច​បា​ន​មកដល់​កន្លែង កើតហេតុ​គឺ​បាន​ប្រមូល​សម្ភារៈ​ដែល​ជនសង្ស័យ​យកចេញ​មក​ខាងក្រៅ​នោះ យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃ្មួញ ដើម្បី​រង់ចាំ​ម្ចាស់​មក​ទទួលយក​វិញ​៕ ល​