ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​ត្រូវ​កម្លាំង​ជំនាញ​បញ្ជូនទៅ​តុលាការ​

449
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៩​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ចែកចាយ​គ្រឿងញៀន​។​ជននេះ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ប្រឡាយ​១៧​ភូមិ​ព្រៃ​ខ្លូត​ឃុំ​ព្រៃ​ត្រឡាច​ស្រុក​រុក្ខ​គី​រី​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ពៅ​សា​ម៉េ​ត​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​២​ថង់​ទម្ងន់​៥,៩៨​ក្រាម​ដែកកេះ​១​និង​អំពូល​ទែ​រ​ម៉ូ​ម៉ែត្រ​កែឆ្នៃ​សម្រាប់​ជក់​ថ្នាំញៀន​មួយ​និង​ទូរស័ព្ទដៃ​១​គ្រឿង​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/