ជន​ជាតិចិន​ប្រយុទ្ធ​គ្នា​ដោយ​បុ័ងតោ​, ម្នាក់​ដេកពេទ្យ និង​ក្រុម​ដៃដល់​កំពុង​គេចខ្លួន​

911
ចែករម្លែក
  • 38
    Shares

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ជនជាតិ​ចិន​មួយរូប​ដែល​គេ​ស្គាល់​ថា ជា​ចុងភៅ​នៅ​ហាង​មួយកន្លែង​នៅ​ជិត​ស្តុ​ប​៣៣៣ ក្រុងព្រះសីហនុ បាន​រងរបួស​ធ្ងន់ធ្ង​រ ដោយសារ​ជនជាតិ​ចិន​ដូចគ្នា​មួយក្រុម​កាប់​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ កាលពីមុន​ម៉ោង​៧​យប់​ថ្ងៃ​១០​ឧសភា​២០១៨​នេះ ហើយ​ភ្លាមៗ​នោះ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ពាក់ព័ន្ធ​នឹង​ហិង្សា​នេះ ត្រូវបាន​មិត្ត​ភ័ក្តិ​ជនរងគ្រោះ​អះអាងថា បង្កឡើង​ដោយសារ​ទាស់​ពាក្យសម្តី​គ្នា ហើយ​ពួកគេ​ក៏​ធ្លាប់​ស្គាល់គ្នា​ពី​ស្រុកកំណើត​មក​ដែរ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយ​កើតហេតុ​ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន ហើយ​សមត្ថកិច្ច​កំពុង​ស្វែងរក ដើម្បី​ដោះស្រាយ​តាម​និតិ​វិធី​៕ ល​