ជប៉ុនផ្តល់បរិក្ខាពេទ្យដល់កម្ពុជាសម្រាប់ជួយប្រយុទ្ធនឹងវីរុស កូរ៉ូណា ប្រភេទថ្មី

177
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ ជាផ្នែកមួយនៃ កិច្ច ខិត ខំ ប្រឹង ប្រែងក្នុង ការ ប្រយុទ្ធប្រឆាំងនឹង ការ ឆ្លង វីរុស កូរ៉ូណា ប្រភេទ ថ្មី នៅ លើ សកល លោក រដ្ឋាភិបាល ជប៉ុនបាន សម្រេច ផ្តល់ជូន ព្រះ រាជាណាចក្រ កម្ពុជា នូវ សម្ភារៈ បរិក្ខារ ពេទ្យ មួយចំនួនធំ។

សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្ភារៈបរិក្ខាពេទ្យទាំងនោះរួម មាន អាវ បំពង់ ៩,៣៦០ សម្រាប់ អាកុល សម្អាត ដៃ ៤៨០ វ៉ែន តា ការពារ សុវត្ថិភាព៥៤០ និង ស្រោម ដៃ ២៤,៤០០ គូ ជា ដើម ។

សម្ភារៈទាំង នេះ គឺ ជា ផ្នែក មួយ នៃ ឧបករណ៍ ការពារ ខ្លួន ដែលមូលនិធិ អាស៊ី-អឺរ៉ុប (ASEF)បាន ស្ដុក ទុក ក្រោម ការ ឧបត្ថម្ភ របស់ រដ្ឋាភិបាល ជប៉ុន។

សម្ភារៈ ទាំង នេះនឹង ត្រូវ បាន ផ្ញើ មក ដល់ កម្ពុជា ពី ឃ្លាំង នៅ ប្រទេស សឹង្ហបុរី ដោយ មាន ការ សម្រប សម្រួល ពី ការិយាល័យអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិចខាងលិច (WPRO)។

ការ លើក ស្ទួយ កិច្ច សហប្រតិបត្តិការ អន្តរជាតិ គឺ មិន អាច ខ្វះ បាន ដើម្បី ការ ពារ ការ រីក រាលដាលថែម ទៀត នៃ ការ ឆ្លង វីរ៉ុស កូរ៉ូណា ប្រភេ ទ ថ្មីCOVID -19។ ជា មួយ គ្នា នេះ ប្រទេស ជប៉ុន ចង់ ពង្រឹង កិច្ច សហប្រតិបត្តិការ ជាមួយ ប្រទេស កម្ពុជា ។

សូមជម្រាបថាៈមូលនិធិ អាស៊ី-អឺរ៉ុប (ASEF) ត្រូវ បាន បង្កើត ឡើង នៅ ឆ្នាំ ១៩៩៦ នៅ ប្រទេស សឹង្ហបុរី ជា អង្គភាព អចិន្ត្រៃន៍ មួយ នៃ កិច្ច ប្រជុំ អាស៊ី – អឺ រ៉ុប (ASEM) ដែល មាន សកម្ម ភាព ជា ច្រើន ផ្ដោត ទៅ លើវិស័យ វប្បធម៌ -សង្គម៕/B]