ជប៉ុន​ពិចារណា​អំពី​មូលនិធិ​សកល​សម្រាប់​ការរំលាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

982
ចែករម្លែក
  • 3
    Shares

​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន ហ្សូ​អា​បេ​ពិចារណា​បង្កើត​មូលនិធិ​អន្តរជាតិ​មួយ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការរំសាយ​​អាវុធ​នុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង​។​

​សារព័ត៌មាន​Kyodo បាន​និយាយថា លោក ស៊ីន ហ្សូ​អា​បេ បាន​និយាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៦​ខែមិថុនា ថា “​យន្តការ​សកល​”​មួយ នឹង​ប្រមូលប្រាក់​ជំនួយ​ពី​សហគមន៍​អន្តរ​​ជាតិ​ដើម្បី​ជួយ​ដល់​កូរ៉េខាងជើង​ក្នុងការ​ខំប្រឹងប្រែង​របស់ខ្លួន​ដើម្បី​កម្ចាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​។​

​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន បាន​ប្តេជ្ញា​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នៅក្នុង​សេចក្តីប្រកាស​រួមគ្នា​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​បន្ទាប់ពី​កិច្ច​​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ប្រទេស​សិង្ហ​បុរី​កល​ពី​ថ្ងៃទី​១២ ខែមិថុនា​។​

​លោក ស៊ីន​ហ្សូ អា​បេ បាន​និយាយថា​ជប៉ុន​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​ការរំសាយ​អាវុធ នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុន្តែ​បាន​បន្ថែមថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ត្រូវ​​មាន​ជំហាន​ជាក់ស្តែង​ដើម្បី​បង្ហាញថា​ខ្លួន​មានបំណង​អនុវត្ត​ការសន្យា​របស់ខ្លួន​។​

​ចំពោះ​ការដាក់ទណ្ឌកម្ម​វិញ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ៃ ផ​ម​ផេ​វ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សប្តាហ៍​នេះ​ថា​ការដាក់ទណ្ឌកម្ម​នឹងត្រូវ​បាន​​បន្ធូរបន្ថយ​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង​នេះ បាន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​៕

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន ហ្សូ​អា​បេ