ជប៉ុន ប្រើ​មនុស្ស​យន្ត​ឱ្យទទួល​សញ្ញាបត្រ​ជំនួស​និស្សិត អំឡុង​វិបត្តិ​កូ​វីដ​-១៩

198
ចែករម្លែក

ពិធី​ប្រគល់ និង​ទទួល​សញ្ញាបត្រ​នានា​ក្នុងប្រទេស​ជប៉ុន ពេលនេះ​ត្រូវបាន​លុបចោល​ដោយសារ តែ​ការឆ្លង​រាលដាល​វីរុស​កូ​រ៉ូ​ណា ឬ កូ​វីដ​-១៩ ប៉ុន្តែ​ដោយឡែក​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ នៅតែ​អាច​ចូលរួម​ក្នុង​ពិធី​នេះ​បាន​គួរឱ្យភ្ញាក់ផ្អើល​តាមរយៈ​ការបញ្ជា​មនុស្ស​យន្ត​ពី​ផ្ទះ​។​
​ ​
​មនុស្ស​យន្ត​មាន​ឈ្មោះថា Newme ដែល​ផលិត​ដោយ​ក្រុមហ៊ុន ANA Holdings នេះ​គ្រង​ឈុតនិស្សិត​ទទួល​សញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ Business Breakthrough University ក្នុង​ទីក្រុង​តូ​ក្យូ​។​
​ ​
​មុខរប​ស់មនុស្ស​យន្ត​ទាំងនេះ​គឺជា​ថេប​ប្លែ​ត (Tablet) ដែល​បង្ហាញ​រូប​មុខ​និស្សិត​បញ្ចប់​ការសិក្សាម្នាក់ ដែល Log in ពី​ផ្ទះ និង​បញ្ជា​ពួកវា​តាម​កុំព្យូទ័រ​យួរដៃ​របស់​ពួកគេ​។​

​សាកលវិទ្យាល័យ​នេះ​សង្ឃឹមថា សាលា​ផ្សេង​អាច​យក​មធ្យោបាយ​របស់​ខ្លួន​ទៅប្រើ​បាន ដើម្បី បញ្ចៀស​ការជួបជុំ​មនុស្ស​ច្រើន ដែល​អាច​នាំឱ្យ​ឆ្លង​វីរុស​កូ​វីដ​-១៩​។

​ទោះជា​យ៉ាងណា ដើម្បី​ឆ្លុះបញ្ចាំង​ថា​វា​ជា​ពិភព​មនុស្ស​សាកលវិទ្យាល័យ​បានអនុញ្ញាត​ឱ្យនិស្សិត​បញ្ចប់​ការសិក្សា​ចំនួន ៤​រូប​ចូលរួម​ក្នុង​ពិធី​នេះ​ដោយផ្ទាល់​ដើម្បីឱ្យ​មនុស្ស​យន្ត​អនុវត្ត​ការរក្សា​គម្លាត​ពីគ្នា​អំឡុងពេល​ការឆ្លង​រាលដាល​វីរុស​ដ៏​កាច​សាហាវ​នេះ​៕ ប្រែ​សម្រួលៈ ខុម