ជាង​១.០០០​នាក់​ពុល​និង​ជា​៣០០​នាក់​ស្លាប់​បន្ទាប់ពី​ផឹកស្រា​លាយ​អេតាណុល​នៅ​អ៊ីរ៉ង់​ដោយសារតែ​ពាក្យ​ចចាមអារ៉ាម​ថា​វា​អាច​ប្រឆាំង​កូវី​ត​១៩

197
ចែករម្លែក

​មនុស្ស​ជាង ៣០០ នាក់​នៅ​ប្រទេស​អ៊ីរ៉ង់​បាន​ស្លាប់​ហើយ​មនុស្ស​ជាង​១.០០០ នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​បាន​ផឹកស្រា​លាយ​មេ​តា​ណុល​ក្នុង​គោល​​បំណង​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លងកូវី​ត​១៩​។​

​យោងតាម​របាយការណ៍​របស់​កាសែត Independent​បាន​ដកស្រង់​សារព័ត៌មាន​អ៊ីរ៉ង់​បានឱ្យដឹង​ថា​ប្រជាជន​អ៊ីរ៉ង់​ជាច្រើន​បាន​ងាក​ទៅរក​ឱសថ​ព្យាបាល​​ផ្សេងៗ​ដែល​ភាគច្រើន​ក្លែងក្លាយ​ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម មេ​តា​ណុល​ដែល​ជា​សា​ធាតុ​ជាតិ​អាល់កុល​ពុល​ដើម្បី​​ការពារ​ប្រឆាំង​ឬ​ព្យាបាល​ជំងឺឆ្លង​នេះ​។​

​វេជ្ជបណ្ឌិត​គ្នុ​ត អេ​រិក ហូ​វ​ដា អ្នកជំនាញ​ខាង​សារធាតុពុល​បាន​និយាយ​ប្រាប់​សារព័ត៌មាន​Associated Press ថា​” ជម្ងឺ​កូវី​ត​១៩​កំពុងតែ​ឆ្លង​រាលដាល​​ហើយ​មនុស្ស​ច្រើន​នាក់ កំពុង​តែ​ជិត​ស្លាប់​ហើយ​ខ្ញុំ​គិតថា​ពួកគេ​ក៏​មិនសូវ​ដឹង​អំពី​ការ​ពិត​ដែល​ថា​មាន​គ្រោះថ្នាក់​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​ពួកគេ​ផងដែរ​។ នៅ​ពេល​ពួកគេ​បន្ត​ផឹក​វា​នេះ នឹង​មាន​មនុស្ស​ពុល​កាន់តែច្រើន​”​។​

​គណនី​បណ្តាញ​សង្គម​អ៊ីរ៉ង់​ផ្សេងៗ​ជាច្រើន កំពុង​អះអាងថា​មនុស្ស​មួយចំនួន​បាន​ព្យាបាល​ខ្លួន​ពួក​គេ​ជាសះស្បើយ​ពី​វីរុស​នេះ ដោយ​ផឹក​ស្រា​ស្រា​វី​​ស្គី​ជាមួយនឹង​ទឹកឃ្មុំ​។​

​វេជ្ជបណ្ឌិត​អ៊ីរ៉ង់​ម្នាក់ បាន​និយាយថា ” មាន​ពាក្យ​ចចាមអារ៉ាម​ថា ស្រា​អាច​លាង​សម្អាត​និង​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ល្អ​។​នោះ​គឺជា​ការ​យល់​​ខុស​ហើយ​”​។​

​ប្រទេស​អ៊ីរ៉ង់ រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង​៣២.០០០​នាក់​និង​មាន​អ្នកស្លាប់​ជាង​២.៣០០​នាក់​ដោយសារ​វីរុស​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

នៅ​ប្រទេស​អ៊ីរ៉ង់ រហូត​មកដល់ពេលនេះ មាន​ករណី​ឆ្លង​វីរុស​នេះ​ជាង​៣២.០០០​នាក់​និង​មាន​អ្នកស្លាប់​ជាង​២.៣០០​នាក់​ដោយសារ​វីរុស​នេះ​