ជិះ​ម៉ូតូ​ព្រហើន​ពេក ឥឡូវ​ប៉ូលិស​កំពុង​តាម​ចាប់​

1126
ចែករម្លែក

​ពេលនេះ​ប៉ូលិស​នៅ​ខេត្ត​ញ៉េ អាន់ (Nghe An) ប្រទេស​វៀតណាម កំពុងបើក​ប្រតិបត្តិការ តាម​ប្រមាញ់​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​លែងដៃ​ទាំងពីរ ហើយ​យក​ជើង​ទប់​ដៃចង្កូត​ក្រោយពី​វីដេអូ ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​បើកបរ​ដ៏​គ្រោះថ្នាក់​របស់​បុរស​ខាងលើ​ជិះ​ម៉ូតូ​ត្រូវបាន​គេ​បង្ហោះ ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។

​យោងតាម​វរសេនីយ៍ទោ ង្វៀន ហុង ធាន់ (Nguyen Hong Thuan) នាយការិយាល័យ គន​របាក​ចរាចរណ៍​ស្រុក​ដៀ​ន ចូ​វ (Dien Chau) ខេត្ត​ញ៉េ អាន់ បានឱ្យដឹងថា សមត្ថកិច្ច កំណត់​អត្តសញ្ញាណ​បុរស​ខាងលើ​បាន​ហើយ ហើយ​កំពុងតែ​ចាត់​វិធាន​ការតាមប្រមាញ់​។

​វីដេអូ​ឃ្លី​ប​ដែលមាន​ថិរវេលា​ជាង ៥០ វិនាទី​នេះ​ត្រូវបាន​គេ​ថត​បង្ហោះ​ចូល​បណ្តាញ ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​សៅរ៍ ដែល​បង្ហាញ​ពី​បុរស​ម្នាក់​ជិះ​ម៉ូតូ​លែងដៃ​ទាំងពីរ ហើយ​យក​ជើង​ទប់​ដៃចង្កូត ខណៈ​ប្រើ​ទូរស័ព្ទ​យ៉ាង​សង្ហា​៕ ប្រែ​សម្រួល​: ខុម