ជួប​ជាមួយ​បុរស​ម្នាក់ ជាប់គុក​តាំងពី​វ័យ​ជំទង់ បន្ទាប់ពី​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក ២៤១ ឆ្នាំ

1011
ចែករម្លែក

​បុរស​ម្នាក់​ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ឃោរឃៅ​កាលពី​វ័យ​ជំទង់​នៅ​រដ្ឋ​មី​ស​សួ​រី ដោយ​បាញ់កាំភ្លើង​ដាក់​មនុស្ស​២​នាក់ ត្រូវ​ជាប់គុក​រហូតដល់​គាត់​ស្លាប់​។ តើ​នេះ​យុត្តិធម៌​ទេ​?

​បប់​ប៊ី បូ​ស្ទិ​ក (Bobby Bostic) ភ្ញាក់ឡើង​នៅ​ម៉ោង ៤ និង ៤៥ នាទី​រៀងរាល់ថ្ងៃ​។​

​គាត់​ចេញទៅ​លុប​មុខមាត់​របស់គាត់ ដុសធ្មេញ​របស់គាត់ ទៅ​ទទួលទាន​អាហារ​ពេលព្រឹក​នៅ​ម៉ោង​ប្រហែល ៥:៣០​។ គាត់​ត្រឡប់មកវិញ មើល​ទូរទស្សន៍ ជាធម្មតា​ទូរទស្សន៍ CNN អធិស្ឋាន រួច​ចាប់ផ្តើម​អាន​សៀវភៅ​។​

​ពន្ធនាគារ​គឺមាន​ភាព​ហិង្សា​ណាស់​។ វា​មាន​សភាព​អាក្រក់​ណាស់​កា​លពី​ជាង ២០ ឆ្នាំមុន ប៉ុន្តែ​បញ្ហា​នៅតែ​តាម​អន្ទង​រក​គាត់​។ បូ​ស្ទិ​ក​រហូតមកទល់​ឥឡូវ​នៅតែ​បន្ត​ឱនក្បាល​ចុះ​អាន​កាសែត New York Times ទស្សនា​វ​ដ្តី St. Louis Post-Dispatch និង​ទស្សនា​វ​ដ្តី Entrepreneur​។​

​គាត់​ចូលចិត្ត​អាន​ជីវប្រវត្តិ ហើយ​ប្រសិនបើ​វា​មិនមាន​នៅក្នុង​បណ្ណាល័យ គ្រួសារ​របស់គាត់​អាច​បញ្ជា​ទិញ​វា​បាន ប៉ុន្តែ​គាត់​អាន​អ្វីៗ​ទាំងអស់​។ សៀវភៅ​ចុងក្រោយ​របស់គាត់​គឺ សៀវភៅ The Innovators ដោយ​លោក វ៉ាល់​ធឺ អ៊ី​សាក​សុន (Walter Isaacson)​។​

​បូ​ស្ទិ​ក មិន​បើក​សំឡេង​ទូរទស្សន៍​ទេ បើ​មាន​អក្សរ​រត់​នៅលើ​កញ្ចក់​ទូរទស្សន៍​។ ប្រសិនបើ​មាន​ព័ត៌មាន​ទាន់​ហេតុការណ៍ គាត់​នឹង​បើក​សំឡេង​។ បើ​មិន​ដូច្នោះ​ទេ​គាត់​នៅតែ​បន្ត​អាន​អក្សរ​រត់​លើ​អេក្រង់​ដដែល​។​

​បន្ទាប់ពី​ម៉ោង​ញ៉ាំ​អាហារ​និង​ម៉ោង​ចេញ​ក្រៅ​បន្ទប់​គុក ១២ ម៉ោង​ក្នុង​មួយ​សប្ដាហ៍ គាត់​ចូល​គេង​នៅ​ម៉ោង ១០ យប់​។ នៅ​ថ្ងៃ​បន្ទាប់​គាត់​ភ្ញាក់ឡើង លុប​លាងមុខ​របស់គាត់ ដុសធ្មេញ​របស់គាត់ ហើយ​ញ៉ាំ​អាហារ​ពេលព្រឹក​។​

​បូ​ស្ទិ​ក មាន​អាយុ ១៦ ឆ្នាំ​ប៉ុណ្ណោះ នៅពេល​គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ចំនួន ១៧ ករណី ហើយ​គាត់​បានទទួល​ការកាត់ទោស​ជា​បន្តបន្ទាប់​។ លុះត្រាតែ​តុលាការ​ផ្លាស់ប្ដូរ​គំនិត មិន​ដូច្នោះ​ទេ គាត់​នឹង​ជាប់គុក​យ៉ាងតិចណាស់​រហូតដល់​ខែមករា​ឆ្នាំ ២០៩១​។​

​ឥឡូវនេះ គាត់​មាន​អាយុ ៣៩ ឆ្នាំ​ហើយ​។ ទម្រាំ​ដល់ពេល​នោះ គាត់​នឹងមាន​អាយុ ១១២ ឆ្នាំ​៕ ដោយ៖ កញ្ញាដាលីស

បប់​ប៊ី បូ​ស្ទិ​ក ត្រូវបាន​កាត់ទោស​ជាប់គុក ២៤១ ឆ្នាំ​តាំងពី​គាត់​ទើប​មាន​អាយុ ១៦ ឆ្នាំ