ជួប​ជាមួយ​ប្រជាជន​នៅ​ក្រុង​សាយ​ហ្គ​ន ដែល​រស់នៅ​និង​ប្រកបមុខរបរ​ប្រជ្រៀត​គ្នា​នៅ​កន្លែង​ដ៏​តូចចង្អៀត​បំផុត

1787
ចែករម្លែក
  • 196
    Shares

​ការ​ដេក​តាមផ្លូវ ការ​ចម្អិន​អាហារ​តាមផ្លូវ​ឌឿងហែម និង ការរស់នៅ​ប្រជ្រៀត​គ្នា គឺ​គេ​សង្កេតឃើញ​មាន​ស្ទើរ​គ្រប់កន្លែង​នៅក្នុង​ក្រុង​សាយ​ហ្គ​ន ឬ ហូជីមិញ​។

​ក្នុង​ទីក្រុង​ហូជីមិញ ដី​តែ​ប៉ុន្មាន​អ៊ី​ញ​ក៏​សំខាន់​ដែរ​។ ផ្ទះ​តូចៗ និង មុខរបរ​តូចតាច​បាន​ប្រជ្រៀត​គ្នា​សូម្បី​នៅ​កែង​តូចចង្អៀត​បំផុត​នៃ​ទីក្រុង​ដ៏​ណែន​មួយ​នេះ មិន​ថា​វា​ជា​តូប​លក់​គ្រឿង​អនុស្សាវរីយ៍ ឬ ជា​ផ្ទះ​សម្រាប់​គ្រួសារ​សមាជិក ១០ នាក់​នោះឡើយ​។

​ជាមួយ​ដង់ស៊ីតេ​ប្រជាជន​ចំនួន​ជាង ៩.០០០ នាក់​ក្នុង​មួយ​គីឡូ​ម៉ែត្រការ៉េ ដែលជា​ចំនួន​ខ្ពស់បំផុត​ក្នុងប្រទេស ប្រជាជន​កំពុង​ប្រឈម​ការពិត​ដ៏​គួរឱ្យ​សង្វេគ គឺថា ការផ្គត់ផ្គង់​ផ្ទះសម្បែង​កំពុង​ជួប​កង្វះខាត​ខ្លាំង​ឡើងៗ ហើយ​ការស្វែងរក​ទីកន្លែង​ស្នាក់នៅ​កាន់តែ​មានការ​លំបាក​ខ្លាំង​សម្រាប់​អ្នករស់នៅ​ទីក្រុង​នេះ​។

​វេ​ប​សាយ VnExpress International បង្ហាញ​រូបភាព​នៃ​ប្រជាជន​ទីក្រុង​ហូជីមិញ ថា​តើ​ពួកគេ​ខំ​ត្រដរ​រស់នៅ​ទីកន្លែង​ដ៏​ចង្អៀត​ដោយ​របៀប​ណា​។ តោះ​សូម​អញ្ជើញ​ទស្សនា​រូបភាព​ទាំងអស់គ្នា​៕ ដោយ៖ កញ្ញាដាលីស