ជេ​ហ្វ ហន ធ្វើដំណើរ​ពី​អូស្ត្រាលី​ដើម្បី​ការពារ​ខ្សែក្រវាត់​ជាមួយ​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​របស់​អាមេរិក ថេ​រិ​ន ក្រ​ហ្វ​ត​

933
ចែករម្លែក

​ថេ​រិ​ន ក្រ​ហ្វ​ត (Terence Crawford) មិន​គិតថា ការឡើង​ទម្ងន់​ជា​បញ្ហា​នោះទេ​។ ជេ​ហ្វ ហន (Jeff Horn) គិតថា ការប្រយុទ្ធ​គ្នា​រាប់ពាន់​គីឡូម៉ែត្រ​ពី​ប្រទេស​កំណើត​អូស្ត្រាលី​របស់គាត់ ក៏​មិនជា​បញ្ហា​ដូចគ្នា​ដែរ​។​

​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​ទាំង​២​នាក់​នេះ​នឹង​ជួបគ្នា​នៅ​ថ្ងៃ​សៅរ៍​ទី​៩​មិថុនា (​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ មិថុនា​នៅ​កម្ពុជា​) ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​មធ្យម​របស់​ហន នៅក្នុង​ការប្រយុទ្ធ​គ្នា​មួយ​ដែល​នឹង​ផ្តល់នូវ​ការប្រកួត​ប្រដាល់​រវាង​អ្នកបង្ក​រឿងហេតុ​និង​អ្នក​ប្រដាល់​ចំ​តួ ក្នុង​ក្របខ័ណ្ឌ​ប្រដាល់សកល​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ខ្លាំង​នេះ​។​

​ការប្រកួត​នេះ​គឺជា​រឿង​សំខាន់​សម្រាប់​រឿង​មួយ​ផ្សេងទៀត គឺ វា​កត់សម្គាល់​នូវ​ការប៉ុនប៉ង​ជា​លើកដំបូង​ដើម្បីឱ្យ​ពួក​អ្នកគាំទ្រ​ប្រដាល់​ទិញ App ថ្មី​តម្លៃ ៤,៩៩ ដុល្លារ​របស់​ទូរទស្សន៍ ESPN ដូច្នេះ​ពួកគេ​អាច​មើល​ការប្រកួត​ពីស​ង្វៀន MGM Grand Garden នៅ​ឡាស​វេ​ហ្គាស​។​

​អ្នក​ផ្សព្វផ្សាយ​ការ​ប្រដាល់ លោក បុ​ប អា​រុម និយាយថា “​វា​ជា​អនាគត អ៊ីចឹង​ទម្លាប់​ប្រើ​វា​ឱ្យ​ហើយ​ទៅ​។ ជេ​ហ្វ ហន និង ថេ​រិ​ន ក្រ​ហ្វ​ត នឹង​ចារ​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ការប្រយុទ្ធ​គ្នា​នេះ ដែល​នឹង​ត្រួសត្រាយ​ផ្លូវ​ឱ្យគេ​ងាក​មក​មើល​កីឡា​តាម App”​។​

​ជេ​ហ្វ ហន បានក្លាយ​ជាតា​រា​រះ​មួយ​ដួង​ក្នុង​កីឡាប្រដាល់​ដោយសារ​ជ័យជម្នះ​របស់ខ្លួន​កាលពី​ឆ្នាំមុន​លើ មែន​នី ប៉ាក​គី​អៅ នៅ​ចំពោះមុខ​ហ្វូង​ទស្សនិកជន​នៅ​ពហុ​កីឡដ្ឋាន​មួយ​ក្នុង​ទីក្រុង​ប្រ៊ី​ស​ប៊ែ​ន​។ ហន​មិន​ត្រឹមតែ​ធ្វើ​ឱ្យគេ​ខកចិត្ត​និង​ឈ្នះ​យ៉ាង​ចម្រូងចម្រាស់​ប៉ុណ្ណោះ​ទេ រូបគេ​ថែមទាំង​អាច​ឈ្នះ​នៅ​ម៉ោង​សម្បូរ​មនុស្ស​មើល​លើ​ទូរទស្សន៍ ESPN នៅ​សហរដ្ឋអាមេរិក​នៅ​យប់​ថ្ងៃ​សៅរ៍ ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ថ្មី​រវាង​ក្រុមហ៊ុន Top Rank Promotions របស់លោក​អា​រុម និង​ទូរទស្សន៍​ខ្សែកាប​កីឡា​យក្ស ESPN ។​

​គួរ​បញ្ជាក់ដែរថា ហន​ធ្លាប់​ប្រកួត ១៩ ដង ឈ្នះ ១៨ ចាញ់​១ និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ១២ ដង​។ ចំណែក​ក្រ​ហ្វ​ត​ធ្លាប់​ប្រកួត ៣២ ដង ឈ្នះ​ទាំង ៣២ ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់ ២៣ ដង​។

​ដោយសារ​របួស​កែងដៃ និង​សម្រាក​ជាង​១ ឆ្នាំ ក្រ​ហ្វ​ត​វិល​ត្រឡប់មកវិញ​រាង​ឡើង​ទម្ងន់​បន្តិច គឺ ៦៦,៦៧ គីឡូក្រាម ខណៈ​ទម្ងន់​ត្រូវ​ឡើង​វាយ​គឺ ៦៣,៥ គីឡូក្រាម​៕ ដោយ៖ កញ្ញាដាលីស

ក្រ​ហ្វ​ត (​ឆ្វេង​) នឹង​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពី​ហន​នៅ​យប់​ថ្ងៃ​សៅរ៍ នៅ​ទីក្រុង​ឡាស​វេ​ហ្គាស