ជែក វី​ល​ស៊ែរ ជិត​វិល​ត្រឡប់មក​បង្ហាញមុខ​ជាថ្មី ក្រោម​ការដឹកនាំ​របស់​លោក ដេវីដ ម៉​យ​

92
ចែករម្លែក

ខ្សែបម្រើ ជែក វី​ល​ស៊ែរ (Jack Wilshere) ជិត​វិល​ត្រឡប់មក​បង្ហាញ សមត្ថភាព​ជាថ្មី​ទៀតហើយ ចាប់តាំងពី​ខែតុលា បន្ទាប់ពី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្លិប​វេស​ហេម​( West Ham) ។​
​ ​
​ខ្សែបម្រើ​រូបនេះ​បាន​ចំណាយពេល​ភាគច្រើន​នៅ​រដូវ​កាល​នេះ​នៅក្រៅ​ទីលាន​ប្រកួត​ដោយសារ​បញ្ហា​របួស​ក្រលៀន ហើយ​មិនទាន់បាន​លេង​ទេ​នៅក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក ដេវីដ ម៉​យ (David Moyes) ដែល​ចូល​ដឹកនាំ​កាលពី​ខែធ្នូ​។​
​ ​
​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​កំពុង​បង្កើន​ការព្យាបាល​របួស ហើយ​អាច​នឹង​វិលត្រឡប់​មកវិញ​ទាន់ ពេល​សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដែល​គ្រោង​ចាប់ផ្តើម​ឡើងវិញ​នៅ​ខែ​ក្រោយនេះ​។​
​ ​
​វី​ល​ស៊ែរ បាន​ចូលរួម​ជាមួយ​វគ្គ​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ ខណៈ​ក្លិប West Ham ចាប់ផ្តើម​ការងារ ជា​ផ្នែក​នៃ​ការបណ្តុះបណ្តាល​ស្វែងយល់​ពី​វីរុស Covid-19​។ ខ្សែបម្រើ​រូបនេះ​ជួប​ពេលវេលា ដ៏​លំបាក​នាពេល​ថ្មីៗ​នេះ បន្ទាប់ពី​មិនអាច​ចូលរួម​បុណ្យសព​ឱ​ពុក​របស់ខ្លួន​ដោយសារតែ​ការ បិទ​ប្រទេស​ទាំងស្រុង​។​
​ ​
​អតីត​កីឡាករ​ក្លិប​អា​សេណ​ល​( Arsenal) រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​លេង​បី​ឆ្នាំ​ជាមួយ​ក្លិប West Ham កាលពី​ឆ្នាំ​២០១៨ ប៉ុន្តែ​បញ្ហា​របួស​បាន​កម្រិត​ការបង្ហាញ​មុខ​របស់​កីឡាករ​រូបនេះ​មក​ត្រឹម​១៦​លើក​ប៉ុណ្ណោះ​។​
​ ​
​ខ្សែបម្រើ​រូបនេះ​ដែល​រកបាន​៣​គ្រាប់​ក្នុងការ​បង្ហាញមុខ​១៥​លើក​នៅ​រដូវ កាល​នេះ មិនទាន់បាន​លេង​នៅឡើយ​ទេ ចាប់តាំងពី​ពាក់កណ្តាល​ខែធ្នូ បន្ទាប់ពី​មាន​បញ្ហា​របួស​សាច់ដុំ​៕

ខ្សែបម្រើ ជែក វី​ល​ស៊ែរ (Jack Wilshere)