ជែ​មី កា​រ៉ា​ហ្គ័​រ​: ប្រសិនបើ ហ៊ែ​រី ខេន មិន​ចាកចេញ​ក្នុងពេល​ឆាប់ៗ​ស្ថានភាព​នឹង​រឹតតែ​ពិបាក សម្រាប់​កីឡាករ​រូបនេះ

139
ចែករម្លែក

​ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) បានដាក់​ការសង្ស័យ​លើ​ទស្សនវិស័យ​របស់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុងការ​ចំណាយ​ប្រាក់​ច្រើន ដើម្បី​នាំយក​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) ។​
​ ​
​ក្លិប​យូ​ណាយ​ធី​ត​ប្រុង​ជើងការ​បន្ទាប់ពី ហ៊ែ​រី ខេន សារភាពថា​ខ្លួន​ប្រហែលជា​ត្រូវ​ចាកចេញ ពី​ក្លិប​តូ​តិ​ន​ហេម ក្នុង​ការតាមប្រមាញ់រ​កពាន ហើយ​ប្រហែលជា​ពិចារណា​ផ្ទេរចេញ​ក្នុងតម្លៃ ១៥០​លាន​ផោន​។​
​ ​
​ទោះបីជា​យ៉ាងណា កា​រ៉ា​ហ្គ័​រ គិតថា ស្របពេល ខេន ឈានចូល​វ័យ​២៨​ឆ្នាំ​នៅ​ឆ្នាំក្រោយ​ក្លិប​នេះ ប្រហែលជា​ស្វះ​ស្វែងរក​កីឡាករ​វ័យក្មេង​ដែលមាន​ទេពកោសល្យ​ហើយ​អាច​លក់​បន្ត​ក្នុង តម្លៃ​ខ្ពស់​។​
​ ​
​កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ហ៊ែ​រី ខេន មាន​វ័យ​២៧​ឆ្នាំ​។ យើង​មិនដឹងថា​នៅពេលណា​រដូវ​កាល​ទិញ ដូរ​កីឡាករ​នឹង​បើកទ្វារ​ឬថា រដូវ​កាល​ប្រកួត​បន្ទាប់​នឹង​ចាប់ផ្តើម​នៅពេលណា​នោះទេ​។ ប្រសិន បើ​ខេន​មិន​ចាកចេញ​ក្នុងពេល​ឆាប់ៗ​នេះ​ទេ ស្ថានភាព​នឹង​កាន់តែ​ពិបាក​សម្រាប់​គាត់​ហើយ​”​។​
​ ​
​លោក​បន្តថា ក្លិប​យូ​ណាយ​ធី​ត​ត្រូវការ​កីឡា​ករលេខ​៩​កំពូល​ម្នាក់​ជាបន្ទាន់​ហើយ​ពួកគេ​ប្រហែល ជា​មើលឃើញ ខេន ជា​បេក្ខភាព​ស័ក្តិសម​បំផុត ប៉ុន្តែ​ពួកគេ​នឹង​ចាប់ផ្តើម​ពិចារណា​ប្រសិនបើ​តម្លៃ ត្រឹម​ប្រហែល​១៥០​លាន​ផោន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane)