ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រូវពង្រោះ​ដើមរដូវ​វស្សាជាងពីរពាន់ហិកតា​នៅ​ឃុំ​បួន​នៃ​ស្រុក​មង្គល​បូរី​

1880
ចែករម្លែក
ស្រូវពង្រោះ​ដើមរដូវ​វស្សា​នៅ​ឃុំ​៤​នៃ​ស្រុក​មង្គល​បូរី​រងផល​ប៉ះ​ពាល់​ដោយ​ជំនន់​ទឹកភ្លៀង​លិច (​រូប​: ភ្នំ​ស្វាយ​)​

ដោយ : ប​.​ជ័យ /​បន្ទាយមានជ័យ : ស្រូវពង្រោះ​ដើមរដូវ​វស្សា​នៃ​ឃុំ​បួន​នៅ​ស្រុក​មង្គល​បូរី​បាន​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​លិចលង់​។​ក្នុងនោះ​ឈានដល់​ខូចខាត​មួយចំនួន ។​

លោក វ៉ាត វីរ​: អភិបាលរង​ស្រុក​មង្គល​បូរី​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ឃុំ​ចំណោម​នា​ព្រឹក​ថ្ងៃទី​៩​ខែឧសភា​ថា​: “​ជា​អ​កុល​ស​នៅ​ចុងខែ​មេសា​មកទល់ពេលនេះ​ជំនន់​ទឹកភ្លៀង​បង្ក​ផលប៉ះពាល់​និង​លិច​ខូចខាត​ស្រូវពង្រោះ​ដើមរដូវ​(​ស្រូវស្រាល​ប្រាំង​ដើមរដូវ​វស្សា​) ចំនួន​២.៥៣៤​ហិកតា​នៅ​បួន​ឃុំ​បណ្តោយ​ខ្សែទឹក​កណ្តាល​នៃ​ដងស្ទឹង​មង្គល​បូរី ក្នុងស្រុក​មង្គល​បូរី ” ។ ឃុំ​ទាំង​បួន​នោះ​រួមមាន ឃុំ​រហាត់ទឹក ១.៣៥០​ហិកតា​, ឃុំ​ចំណោម ៣៥០​ហិកតា​, ឃុំ​បត់​ត្រង់​៦៩០​ហិកតា និង​ឃុំ​គយ​ម៉ែង​១៧០​ហិកតា ។​

លោក​បន្តថា​ស្រូវ​មួយចំនួនធំ​បាន​ខូចខាត ហើយ​ត្រូវ​រក​ពូជ​សាបព្រោះ​លើដី​ភ្ជូ​រ​រាស់​ជាថ្មី​។ ខណ​:​នេះ ធារទឹក​ក្នុង​ពោះ​ស្ទឹង​មង្គល​បូរី​បាន​ស្រុង​ចុះមក​ជោរជន់​ឡើង​នៅ​ភូមិសាស្ត្រ​ខាងលើ​នៅឡើយ​។​

ស្រូវពង្រោះ​ដើមរដូវ​វស្សា​នៅ​ឃុំ​៤​នៃ​ស្រុក​មង្គល​បូរី​រងផល​ប៉ះ​ពាល់​ដោយ​ជំនន់​ទឹកភ្លៀង​លិច (​រូប​: ភ្នំ​ស្វាយ​)​

លោក​វ៉ាត​វីរ​:​បន្តថា​គិត​ត្រឹម​ខែមេសា​កន្លងទៅនេះ​ល្បឿន​បង្កបង្កើនផល​ស្រូវប្រាំង​ដើមរដូវ​វស្សា​និង​ស្រូវ​រដូវ​វស្សា​នៅ​ទូទាំង​ស្រុក​មង្គល​បូរី កសិករ​សស្រាក់សស្រាំ​បង្កបង្កើនផល​បាន​២៨.០០០​ហិកតា​ស្មើ​៥៨,៣​ភាគរយ​លើ​ផែន ការ​៤៨.០០០​ហិកតា ។​
ចំណែក​ប្រជាកសិករ​រង​ផលប៉ះពាល់​មួយចំនួន​បាន​ប្រាប់​រស្មី​កម្ពុជា ថ្ងៃទី​៩​ខែឧសភា​ថា​ជំនន់​ទឹកភ្លៀង​ដែល លិច​ស្រូវ​នោះ​ទី​១​មកពី​ភ្លៀង​ធ្លាក់​រណ្តំ​នៅ​នឹង​ទីតាំង​និង​ទី​២​មកពី​ធារទឹក​ច្រាល​ចេញពី​ពោះ​ស្ទឹង​មង្គល​បូរី ។​ហើយ​នោះ​ជា​ឥទ្ធិពល​អាក្រក់​នៃ​បា​តុ​ភូមិ​វិ​សម្ពាធ​ឬ​បម្រែបម្រួល​អាកាសធាតុ​៕មន

ស្ទឹងមង្គលបុរី