ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​ថ្មពួក ខាងលើ​ស្រក​តែ​នៅ​មក​ខាងក្រោម ហើយ​បង្ក​ប៉ះពាល់​

1028
ចែករម្លែក

ដោយ : ភ្នំ​ស្វាយ/​បន្ទាយមានជ័យ : ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ខ្លះ​នៃ​ស្រុក​ថ្មពួក​មកទល់​ថ្ងៃទី​៣​ខែឧសភា​នេះ នៅ​តំបន់​ជើងភ្នំ​ដងរែក​និង​ខ្ពង់រាប​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ់​ដែលជា​តំបន់​ខាងលើ​ដី​ខ្ពស់​បាន​ស្រក​ចុះបណ្តើរៗ​ហើយ ។ ប៉ុន្តែ​វា​បាន​ហូរ​ធ្លាក់​ស្រុង​ចុះ់មក​បង្ក​លិច​កន្លែង​មួយចំនួន តាម​ដង​ស្ទឺ​ង​ថ្មពួក​និង​ស្ទឹង​គោ​រមៀត​។​

​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​៣​ខែឧសភា​ថា  ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ពី​កាលពី​ថ្ងៃទី​២៩-៣០​ខែមេសា​ឆ្នាំ​២០១៨​មក​នោះ បាន​ស្រក​ចុះនៅ​ផ្នែក​ខាងលើ តែ​វា​ស្រុង​ចុះមក​លិច​នៅ​ផ្នែក​ខាងក្រោម​ក្នុងភូមិ​សាស្ត្រ​ឃុំ​គោក​រមៀត ឃុំ​គំរូ​និង​ឃុំ​ថ្មពួក​នា​ថ្ងៃទី​២-៣​ខែឧសភា​នេះ ។​

​លោក​បន្តថា  ជំនន់​ទឹកភ្លៀង​នោះ ចាន​ចាល់​ខ្លាំង​នៅ​ប៉ែក​ខាងជើង​ជាប់​ទីរួមស្រុក ហើយ​ត្រូវបាន​ដោះស្រាយ​បន្ទាន់ដោយ​គ្រឿងចក្រ​របស់លោក​ប្រាក់ សារ៉ាក់ អនុប្រធាន​ម​ន្ទិ​រ​សា​អា​រណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​ជា​ក្រុមការងារ​គណបក្ស​បក្ស​ខេត្ត​ចំ​ជួយ​ស្រុក​ថ្មពួក​ បាន​ជួយ​កាយ​បិទ​ទំនប់ទឹក​កុំអោយ​ចូល​លិចលង់​ទីធ្លា​ផ្ទះសម្បែង​និង​ច្បារ​ដំណាំ​។​

​កន្លងមក​មកនេះ ទឺ​ក​ជំ​ន់​ក៏បាន​ធ្វើអោយប៉ះពាល​ដំណាំ​ដំឡូង​មី ដំណាំ​រួមផ្សំ​របស់​ពលរដ្ឋ​មួយចំនួន​។ ឯ​ដំ​ណា​ស្រូវ​វិញ​មិន​ប៉ះពាល់​ទេ​ព្រោះ​កសិករ​មិនទាន់​ធ្វើ​។​ប៉ុន្តែ​វា​រំខាន ធ្វើអោយ​ការ​ភ្ជូ​រា​រាស់​មិនកើត ត្បិត​ទឹក​ច្រើនពេក​លិច​វាលស្រែ​មួយចំនួន​។​និង​ក៏​ធ្វើអោយ​បាក់​ទំនប់​ស្តេច​នៅ​ភូមិ​ស្តៅ ភូមិ​តា​ឡី ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ដែរ ហើយ​រង​ផលប៉ះពាល់​ដល់​ដំណាំ​បន្លែបង្ការ​និង​ការចេញចូល​ភូមិ​ដែរ​។​

​ចំណែក​លោក​ប្រាក់ សារ៉ាក់ អនុប្រធាន​ម​ន្ទី​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​ នៅក្រោយ​ទឹក​ស្រក​អស់ ក្រុមការងារ​នឹងដាក់​គ្រឿងចក្រ​កាយ​ទប់​បិទ​ដោយ​ពង្រឹង​ទំនប់​ស្តេច​នោះ​ឡើងវិញ ​ដើម្បី​ស្តុក​ទឹក​ទុក​ជូន​ពលរដ្ឋ​នៅ​ឃុំ​គោក​រមៀត​ប្រើប្រាស់​និង​ស្រោចស្រព​ដំណាំ​កសិកម្ម​៕B