ជំនួញ​ឈើ​ព្រៃ​ចាប់ផ្តើម​កម្រើក​វិញ​ហើយ​ក្រោមរូបភាព​ដឹក​ចូល​ដេប៉ូ​ស្តុក​ច្រកចេញចូល​តែមួយ​

176
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​រថយន្ត​ធុន​យក្ស​ចំនួន​ពីរ​គ្រឿង​បាន​ដឹកឈើ​ពេញប្រៀប​ចូលមក​កាន់​ដេប៉ូ​ស្តុក​របស់លោក​ស្រី​តាំង​សុខ​នី​នៅ​ស្រុក​ប្រាសាទបាគង​។​ជាមួយគ្នានេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សៀមរាប​និង​សមត្ថកិច្ច​មួយចំនួនទៀត​នៅ​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០២០​បាន​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នេះ​។​

គេ​ស្គាល់​ថា​ជា​របស់​របស់​ក្រុមហ៊ុន​ខេ​អាយ​យូ​ផ្លេ​ន​ថេ​សិន​(​ខេ​ម​បូ​ឌា​)​។​ឯកសារ​ដែល​ផ្តល់ឱ្យ​ដោយ​លោក​ម៉ុង​ប៊ុន​លិ​ម​នាយ​ខណ្ឌ​រដ្ឋា​បាល​ព្រៃឈើ​សៀមរាប​បានបង្ហាញ​ថារ​ថ​យន្ត​ដឹកឈើ​ជា​របស់​ក្រុមហ៊ុន​ខេ​អាយ​យូ​ផ្លេ​ន​ថេ​សិន​(​ខេ​ម​បូ​ឌា​)​។

​រថយន្ត​ទាំង​២​គ្រឿង​នេះ​បាន​ដឹក​ចេញពី​ស្រុក​លំផាត់​ខេត្តរតនគិរី​ដោយ​មក​យក​ដា​ក់នៅ​រោង​សន្ឋិធិ លោកស្រី តាំង សុខ​នី ស្ថិតនៅ​ភូមិរ​លួច​ខាងលិច ឃុំ​រលួស​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ រថយន្ត​ទាំងពីរ​នេះ​ក្នុង​១​គ្រឿង​ផ្ទុក​ឈើ​ជាង​១៨​ម៉ែត្រគូប មិន​លើស​ច្បាប់​នោះឡើយ​។


ទោះជា​បែបនេះ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ចូលរួម​ត្រួតពិនិត្យ​ឈើ​ក្នុង​ទីតាំង​ដេប៉ូ​ខាងលើ​បាន​បង្ហើប​ថា​ថ្វី​ត្បិត​ដេប៉ូ​ខាងលើ​មានច្បាប់​ហើយរ​ថយ​ន្រ​ដែល​ដឹកឈើ​ទាំងពីរ​គ្រឿង​នេះ​មាន​លិខិត​ដឹកជញ្ជូន តែ​ឈើ​ដែល​ស្តុក​ក្នុង​ដេប៉ូ​មួយចំនួន​អាច​ដឹក​ចូល​ដោយ​គ្មាន​ច្បាប់​។

​ប្រភព​បន្តថា​គ្រាន់តែ​ឮដំណឹង​ថា​ម្ចាស់​ដេប៉ូ​ឈើ​ខាងលើ​ចាប់ផ្តើម​រត់​ច្បាប់​បើក​ដេប៉ូ​ក្រុម​ឈ្មួញ​ប្រមាណ​ជាង​២០​នាក់​បាន​ដក​ឈើ​ល្មើសច្បាប់​ចូល​ជា​បណ្តើៗ​រួចទៅហើយ​។​ម្យ៉ាងវិញទៀត​ពេលនេះ​អតីត​មេ​ឈ្មួញ​ឈើ​គ្រញូង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​កំពុង​ត្រៀមខ្លួន​មកកាន់​កាប់​ដេប៉ូ​ខាងលើនេះ​ផងដែរ​។​

បើទោះបីជា​ថ្ងៃនេះ​ឈើ​ដឹក​ចូល​មានច្បាប់​ក៍​ថ្ងៃ​បន្ទាប់​អាច​ឈើ​ល្មើសច្បាប់​ដឹក​ចូល​បាន​ដូចគ្នា​។​ចាំ​មើលថា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​អាច​ចុះ​ពិនិត្យ​សកម្មភាព​ដឹកឈើ​ចូលក្នុង​ដេប៉ូ​មួយ​នេះ​នៅ​ថ្ងៃ​បន្ទាប់​ដូច​ពេលនេះ​ឬ​យ៉ាងណា​។​

​សូមបញ្ជាក់ថា​ទីតាំង​ដែល​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ខេ​អាយ​យូ ផ្លេ​ន​ថេ​សិន​(​ខេ​ម​បូ​ឌា​)​មក​ទម្លាក់​នេះ ជា​របស់​លោកស្រី តាំង សុខ​នី ដែល​បានការ​អនុ​ញា​ត្ត​ក្នុង​ការបើក​រោង​សន្ឋិធិ​លក់​ចែកចាយ​ផល អនុផល​ព្រៃឈើ​ប្រភេទ​ធំ​(​ច្រកចេញចូល​តែមួយ​) ជា​បណ្ដោះអាសន្ន​។ ដែល​ចុះហត្ថលេខា​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០៕S/​