ញាក់សាច់ មួយ​ថ្ងៃ​អាម៉េរិក​ស្លាប់​១.៩៣៩​នាក់​ដោយកូវី​ដ​១៩

209
ចែករម្លែក

​អ្នកជំងឺ​កូវី​ដ​១៩ ជិត​២.០០០​នាក់​បាន​ស្លាប់​នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មេសា ។​សកល​វិទ្យាល័យ Johns Hopkins បាន​រាយការណ៍​កាលពី​យប់​ថ្ងៃ​អង្គារ​ថា នៅ​២៤​ម៉ោង​កន្លង​មក​អាម៉េរិក​​មាន​មនុស្ស​ស្លាប់​១.៩៣៩​នាក់​ដោយ​ជំងឺ​កូវី​ដ​១៩ នាំ​អោយ​ចំនួន​ជនរងគ្រោះ​ដល់​ជីវិត​នៅ​អាម៉េរិក​កើន​ដល់​១២.៧២២​នាក់​។​

​ប្រឈម​នឹង​ការស្លាប់​គរ​ជើង​យ៉ាង​ដូច្នេះ ប្រធានាធិបតី​ត្រាំ កាលពី​ថ្ងៃ​អង្គារ​នេះ​ដែរ​បាន​ខិតខំ​ការពារ​ចម្លើយ​តប​របស់​លោក​ចំពោះ​វិបត្តិ​សុខភាព​នេះ និង​បាន​បន្ទោស​អង្គការ​សុខភាព​ពិភពលោក​​ថា​ប្រតិកម្ម​យឺត និង​លម្អៀង​ទៅរក​ចិន​។​

​សូមបញ្ជាក់​ថា លោក​ត្រាំ ត្រូវ​បាន​រិះគន់​ជា​ទូទៅ​ចំពោះ​ការមើលស្រាល​វីរុស​ឆ្លង​នៅ​កាលពី​ដំបូង ដោយ​លោក​បាន​ប្រដូច​វា​ទៅ​នឹង​ជំងឺ​ផ្តាសាយ​ធម្មតា​ហើយ​អួតអាង​ថា​នៅ​សហរដ្ឋ​អាម៉េរិក​ជំងឺ​នេះ​ស្ថិត​​នៅក្រោម​ការគ្រប់គ្រង​បាន តែ​ក្រោយមក​បាន​ទទួលស្គាល់ថា ជំងឺ​កូវី​ដ​១៩ ជា​គ្រោះអាសន្ន​ជាតិ​មួយ​។​

​រដ្ឋ​ញូវយ៉ក មាន​អ្នក​កើតកូ​វីដ​១៩ ស្មើនឹង​១​ភាគ​៣ នៃ​ការឆ្លង​សរុប​នៅ​អាម៉េរិក និង​ការស្លាប់​ជិត​ពាក់កណ្តាល គឺ​៥.៤៨៩​នាក់ គិត​ត្រឹម​ថ្ងៃ​អង្គារ​បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការស្លាប់​៧៣១​នាក់​ថែម​​ទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

​រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃ​អង្គារ ជួប​កំណើន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់បំផុត គឺ​៥.៤៨៩​នាក់​។អាណោចអធ័មណាស់ ស្លាប់ដល់ថ្នាក់កប់មិនទាន់និងមិនបានធ្វើបុណ្យជូន