ដូន​នី វ៉ាន ដឺ ប៊ី​ក នៅ​បើក​ចិត្ត​ទទួលយក​លទ្ធភាព​ផ្ទេរ​ទៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​

133
ចែករម្លែក

​ខ្សែបម្រើ ដូន​នី វ៉ាន ដឺ ប៊ី​ក (Donny van de Beek) របស់​ក្លិប​អា​ហ្សា​ក់​( Ajax) បាន​អះអាងថា កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) មិនទាន់​រួចរាល់​នៅឡើយ​ទេ​ដោយ​ផ្តល់ ក្តីសង្ឃឹម​ច្រើន​ដល់​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុង​ការតាមប្រមាញ់​កីឡាករ​ហូ​ឡង់​ដែល មាន​ទេពកោសល្យ​រូបនេះ​។​
​ ​
​តាម​ព័ត៌មាន​ថា ថ្នាក់ដឹកនាំ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ទទួលស្គាល់ថា ការ ដណ្តើមយក វ៉ាន ដឺ ប៊ី​ក ប្រហែលជា​មានការ​លំបាក​ច្រើន ប៉ុន្តែ​អាច​នឹង​បង្កើន​ចំណាប់អារម្មណ៍​ឡើងវិញ បន្ទាប់ ពី​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​បញ្ជាក់ថា អនាគត​របស់ខ្លួន​នៅ​មិនទាន់​ច្បាស់​ទេ​។​
​ ​
​សេចក្តីរាយការណ៍​ជាច្រើន​បាន​អះអាងថា វ៉ាន ដឺ ប៊ី​ក បាន​យល់ព្រម​លក្ខខណ្ឌ​រួច ហើយ​ជា មួយ​ក្លិប Real Madrid ដែល​កំពុង​តាម​ប្រជែង​យក​តំណែង​ជើងឯក​ក្របខ័ណ្ឌ La Liga ហើយនឹង ចូលរួម​ជាមួយ​ពួកគេ​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
​គេ​រំពឹងថា កីឡាករ​អន្តរជាតិ​ហូ​ឡង់​រូបនេះ​ផ្ទេរ​ទៅ​ក្លិប Real Madrid កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បែរជា​បន្ត​នៅ​ជាមួយ​ក្លិប Ajax បន្ទាប់ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​នេះ​ខកខាន​មិនបាន​លក់​ចេញ កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) ឬ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ចេញ ។​
​ ​
​ចំពេល​មាន​ពាក្យ​ចរចា​ម​អា​រ៉ា​ម​កាន់តែ​ច្រើនឡើង​ថា លទ្ធភាព​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Bernabeu នៅមាន​ភាគរយ​ខ្ពស់ វ៉ាន ដឺ ប៊ី​ក បានបញ្ជាក់​ពី​អនាគត​របស់ខ្លួន​។​
​ ​
​វ៉ាន ដឺ ប៊ី​ក បាន​និយាយថា “​ខ្ញុំ​នៅ​មិនទាន់​និយាយថា បាន ជាមួយ​នរណាម្នាក់​នៅឡើយ​ទេ​។ ខ្ញុំ​ដឹង​ពីអ្វី​ដែល​ខ្ញុំ​មាន​។ ក្លិប Ajax ស្រឡាញ់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ស្រឡាញ់​ក្លិប Ajax”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ដូន​នី វ៉ាន ដឺ ប៊ី​ក (Donny van de Beek)