ដូ​ណា​ល់ ត្រាំ ទទួល​លិខិត​ពី គីម ជុង អ៊ុន ខណៈដែល​កិច្ច​ជំនួប​កំពូល​នុយក្លេអ៊ែរ​លេចចេញ​ជា​រូបរាង​

974
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានទទួល​លិខិត​មួយ​ពី​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង អ៊ុន នៅ​ថ្ងៃ​សុក្រ​ទី​១​ខែមិថុនា ជា​ពេលវេលា​ដែល​រំពឹងទុក​​ជាការ​ត្រៀម​រៀបចំ​សម្រាប់​កិច្ច​ជំនួប​កំពូល​នុយក្លេអ៊ែរ​ជា​ប្រវត្តិសាស្ត្រ​។​

​លោក គីម យ៉ុង ឆុ​ល មន្ត្រីជាន់ខ្ពស់​និង​ជា​មនុស្ស​ជំនិត​ដៃស្តាំ របស់ លោក គីម ជុង អ៊ុន បានមក​ទីក្រុង​វ៉ាស៊ីនតោន គឺ​មួយថ្ងៃ​បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​ញូវយ៉ក​ ជាមួយ​លោក មៃ ផ​ម​ផេ​វ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ដែល​បានធ្វើ អ្វីដែល​អ្នកការទូត​អាមេរិក​នេះ បាន​ហៅថា ” ការ​ជឿនលឿន​ពិត​”​ឆ្ពោះទៅរក​ការរៀបចំ​កិច្ច​ជំនួប​កំពូល​​នៅ​ពី​ថ្ងៃទី​១២ ខែមិថុនា​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ នៅ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន​បានធ្វើ​ការប្តេជ្ញា​ជាថ្មី​ក្នុងការ​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ដែលនាំឱ្យ​មាន​ក្តីសង្ឃឹម​ចំពោះ​អ្វីដែល​​នឹង​ក្លាយទៅជា​ការធ្វើ​ការទូត​ដ៏​អស្ចារ្យ​ក្នុង​រយៈពេល​ជិត​មួយ​សប្តាហ៍​មកនេះ បន្ទាប់ពី លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​លុបចោល​ជំនួប​នេះ ។​

​ចាប់តាំងពី​ពេលនោះ​មក ក្រុម​អ្នកការទូត​នៅ​ប្រទេស​ទាំង​២​បានធ្វើ​ការចរចា​យ៉ាងសកម្ម ដោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក មៃ ផ​ម​ផេ​វ បានធ្វើ​ជំនួប​ពិភាក្សា​នៅ​ទី​​ក្រុង​ញូវយ៉ក​ជាមួយ បេសកជន​របស់ លោក គីម​ជុង អ៊ុន ។

​កាលពីពេល​ថ្មីៗ​នេះ លោក គីម ជុង អ៊ុន បាន​ជួប​ជាមួយ លោក សឺ​ហ្គេ ឡាវ​រ៉ូ​វ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​និង​បាន​និយាយថា​ឆន្ទៈ​របស់​កូរ៉េខាងជើង​ក្នុងការ​លុបបំបាត់​​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​គឺ​នៅតែ​មិន​ផ្លាស់ប្តូរ​ទេ និង​ធ្វើឡើង​តាម​ការព្រមព្រៀង​និង​ការកំណត់​៕​ដោយ​៖​សុខា​/sn


​គីម យ៉ុង ឆុ​ល មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង (​រូប​ឆ្វេង​)​ជួប​ជាមួយ មៃ ផ​ម​ផេ​វ​រដ្ឋមន្ត្រីការបរទេស​អាមេរិក ក្នុងជំនួប​ថ្ងៃទី​២​នៅ​ទីក្រុង​ញូវយ៉ក​